ព័ត៌មានអន្ដរជាតិ
កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន
នាវាចម្បាំងរុស្ស៊ី និងចិនត្រូវបានគេប្រទះឃើញ នៅជិតប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់។

នាវាចម្បាំងរុស្ស៊ីចំនួន៥គ្រឿង ដឹកនាំដោយនាវាពិឃាតប្រឆាំងនាវាមុជទឹក ត្រូវបានកងកម្លាំងជប៉ុន មើលឃើញនៅច្រកសមុទ្រ Tsushima ដែលពុះចែកប្រទេសជប៉ុន ពីកូរ៉េខាងត្បូង។
កងនាវាមួយក្រុមនេះ បានស្ថិតនៅក្បែរកោះជប៉ុនអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយបន្លាស់ទីពីកោះហុកកៃដូនៅភាគខាងជើង ឆ្ពោះទៅកោះអូគីណាវ៉ានៅភាគខាងត្បូង។

ដោយឡែក នាវាចម្បាំងចិនចំនួន ២គ្រឿង និងកប៉ាល់ផ្គត់ផ្គង់មួយគ្រឿង ក៏ត្រូវបានគេឃើញផងដែរកាលពីម្សិលមិញ នៅកោះ Izu ដែលមានចម្ងាយ ៣០០ ម៉ាយល៍ពីភាគខាងត្បូង ទីក្រុងតូក្យូ។
ទូរទស្សន៍ CNN បានរាយការណ៍ថា នាវាមួយគ្រឿងទំនងជានាវាពិឃាតនាំផ្លូវមីស៊ីល Lhasa Type-55 ដែលជានាវាលើផ្ទៃទឹកដ៏មានឥទ្ធិពលបំផុតមួយ របស់ប្រទេសចិន។

លោក James Brown សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Temple ក្នុងទីក្រុងតូក្យូ បាននិយាយថា “នេះគឺជាការបង្ហាញពីកម្លាំងជាក់ស្តែងពីសំណាក់ប្រទេសរុស្ស៊ី និងចិន”។
សកម្មភាពទាំងនេះគឺជាកង្វល់ដ៏ធំសម្រាប់ប្រទេសជប៉ុន។ ការតាមដានចលនារបស់កងកម្លាំងយោធារុស្ស៊ី និងចិន គឺជាភាពតានតឹងមួយ របស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


