Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នកអភិរក្ស​ល្ខោនខោល​រៀបចំ​ពិធីសំពះគ្រូ​ និង​សម្ពោធ​ខ្មុកថ្មី

បានផុស

នៅ

នាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំពិធីសំពះគ្រូដើម្បីជាការ រំឭកដឹងគុណចំពោះបុព្វបុរស ព្រឹទ្ធាចារ្យ និងសាស្រ្តាចារ្យ ផ្នែកសិល្បៈបុរាណ ពិសេសល្ខោនខោលដែលបានលះបង់ និងចំណាយពេលវេលាស្ទើរពេញមួយជីវិតនៅក្នុងវិស័យវប្បធម៌ ពិសេសដឹងគុណចំពោះស្នាដៃផលិតរបាំងមុខ និងមកុដល្ខោនខោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីលោក ថាវី សាពីន ប្រាប់កម្ពុជាថ្មីថា ​កម្មវិធីសំពះគ្រូនេះប្រព្រឹត្តឡើងក្នុងគោលបំណងរំឭកនឹកគុណដល់លោកសាស្រ្តាចារ្យ ដេត សុវត្ថា ដែលលោកជាអតីតមន្រ្តីនៃនាយកដ្ឋានសិល្បៈ និងដែលជាអ្នកជំនាញខាងធ្វើមុខខ្មុកស្មាច់យ៉ាងចំណាន និងដែលបានចំណាយពេលវេលាស្ទើរមួយជីវិតក្នុងការធ្វើរបាំងមុខល្ខោន ដើម្បីបម្រើវិស័យសិល្បៈបុរាណខ្មែរ។

លោក សាពីន បន្ថែមថា ជំនាញធ្វើមុខខ្មុកល្ខោននេះបច្ចុប្បន្នមានបង្ហាត់បង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ។ លោកបន្តថា រូបលោកសង្ឃឹមយ៉ាងមុតមាំចំពោះយុវជនជំនាន់ក្រោយថានឹងអាចបន្តថែរក្សា និងអភិរក្សសា្នដៃរបស់លោកសាស្រ្តាចារ្យ ដេត ស៊ីវត្ថា រួមជាមួយនឹងមរតកវប្បធម៌ជាតិដ៏ទៃផ្សេងទៀតដែលដូនតាបានបន្សល់ទុក។

នៅក្នុងកម្មវិធីសំពះគ្រូដែលរៀបចំដោយនាយកដ្ឋានសិល្បៈ មានអ្នកចូលរួមប្រមាណជា២០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាលោកគ្រូអ្នកគ្រូ និងអ្នកដែលនិយមចូលចិត្តសិល្បៈបុរាណ ពិសេសល្ខោនខោល។ កម្មវិធីនេះទៀតសោតក៏មានការដាក់តាំងបង្ហាញស្នាដៃរបស់លោកសាស្រ្តាចារ្យ ដេត ស៊ីវត្ថា គឺរបាំងមុខខ្មុក និងមកុដជាច្រើនផងដែរ។

បើតាមលោក ថាវី សាពីន កម្មវីធីសំពះគ្រូ ឬកម្មវិធីស្រដៀងគ្នានេះ អាចនឹងត្រូវរៀបចំឡើងតាមរយៈយុវជនដែលជាសិស្សផ្នែកសិល្បៈបុរាណ ដើម្បីរំឭកគុណដល់លោកគ្រូអ្នកគ្រូដ៏ទៃផ្សេងទៀតដែលមានគុណបំណាច់ និងលះបង់ក្នុងការបង្ហាត់បង្រៀនសិល្បៈបុរាណគ្រប់ទំរង់ដល់ក្មេងជំនាន់ក្រោយ និងដែលបានចូលរួមក្នុងការថែរក្សាអត្តសញ្ញាណជាតិ។

គួរបញ្ជាក់ដែរថា ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​កាលពី​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨។​

ការដាក់បញ្ចូលនេះធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​ ដែល​បាន​អនុម័ត​យល់ព្រម​បញ្ចូល​ល្ខោន​ខោលរបស់កម្ពុជា ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ តាម​សេច​ក្តី​សម្រេច​ ​Decision13.COM.10.a.3»៕

អត្ថបទ៖ សារ៉ន សិលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៣ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៤៥ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី ​កំណត់គោលដៅលើ​ហិរញ្ញវត្ថុ និងថាមពល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម