កីឡា
ក្រុមបាល់ទាត់នារីកម្ពុជាប៉ះសុទ្ធតែក្រុមខ្លាំងៗក្នុងពាន AFF U18 WOMEN
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយកាលពីម្សិលមិញដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់នារីអាស៊ានអាយុ១៨ឆ្នាំ (AFF U18 WOMEN’S CHAMPIONSHIP) ឆ្នាំ២០២២។

នេះជាលើកដំបូងសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៨ឆ្នាំ ចូលរួមប្រកួតក្នុងពានរង្វាន់យុវតីអាស៊ាននេះ បន្ទាប់ពីពានរង្វាន់មួយនេះទើបតែបានរៀបចំការប្រកួតជាលើកទី២គិតទាំងឆ្នាំ២០២២នេះ ក្រោយលើកទី១រៀបចំកាលពីឆ្នាំ២០១៤ (ពេលនោះ U19)។
សម្រាប់ការចូលរួមប្រកួតលើកដំបូងនេះ ក្រុមនារីកម្ពុជាបានស្ថិតនៅក្នុងពូល A ដែលប្រជុំដោយក្រុមមកពីប្រទេសដែលបាល់ទាត់រីកចម្រើនគឺ ថៃ ឥណ្ឌូណេស៊ី វៀតណាម និងសិង្ហបុរី។
កាលវិភាគប្រកួតរបស់ក្រុមបាល់ទាត់កម្ពុជា
- កម្ពុជា VS ថៃ ម៉ោង៣:៣០នាទីរសៀល ថ្ងៃទី២២ កក្កដា ២០២២
- ឥណ្ឌូណេស៊ី VS កម្ពុជា ម៉ោង៧:៣០នាទីយប់ ថ្ងៃទី២៤ កក្កដា ២០២២
- កម្ពុជា VS វៀតណាម ម៉ោង៣:៣០នាទីរសៀល ថ្ងៃទី២៨ កក្កដា ២០២២
- សិង្ហបុរី VS កម្ពុជា ម៉ោង៣:៣០នាទីរសៀល ថ្ងៃទី៣០ កក្កដា ២០២២
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


