ព័ត៌មានជាតិ
អភិបាលរាជធានី អំពាវនាវពលរដ្ឋធ្លាប់ទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋណាដែលធ្លាប់ទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ដើម្បីពិនិត្យសុខភាពជាបន្ទាន់។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយណាដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ាមានជំងឺអុតស្វា សូមទាក់ទងលេខ ១១៥ របស់ក្រសួងសុខាភិបាលភ្លាម ដើម្បីសហការឲ្យមានការពិនិត្យសុខភាពរបស់ខ្លួន»។
គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះ មានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ ឆ្នាំ កាន់ប៉ាសស្ព័រលេខ A10414328 ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅផ្ទះសំណាក់ស្លឹកមាស ម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល ហើយបានបញ្ជូនបុរសមានឆ្លងជំងឺអុតស្វានេះទៅព្យាបាលនៅពេទ្យរុស្សី។

ដើម្បីការពារការចម្លង នៃវីរុសអុតស្វា ក្រសួងសុខាភិបាល សូមអំពាវនាវអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាច់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញសេចក្ដីណែនាំជារឿយៗ ជាពិសេសមិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា សត្វព្រៃ និងត្រូវបរិភោគអាហារឆ្អិនល្អ ព្រមទាំងអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យ ព្យាបាល ប្រសិនមានរោគសញ្ញាសង្ស័យ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


