Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យឥណ្ឌា ប្រើសឺរ៉ាំងតែមួយ ចាក់វ៉ាក់សាំងបង្ការកូវីដ ដល់ក្មេងៗសិស្សសាលា ៣០នាក់

បានផុស

នៅ

គ្រូពេទ្យម្នាក់ កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការចាក់វ៉ាក់សាំងដល់សិស្សចំនួន៣០នាក់ ដោយប្រើសឺរ៉ាំងតែមួយ នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Jitendra Rai គ្រូពេទ្យដែលចាក់វ៉ាក់សាំងដល់កុមារ

រឿងនេះ កើតឡើងក្នុងសាលារៀនមួយ នៅស្រុក Sagar ជាកន្លែងដែលកុមារត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោក Jitendra Rai ដែលកំពុងចាក់វ៉ាក់សាំងដល់កុមារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គាត់ត្រូវបានមន្ទីរសុខាភិបាល ផ្តល់សឺរ៉ាំងឲ្យតែមួយគត់ ហើយគាត់គ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ។

Jitendra Rai គ្រូពេទ្យដែលចាក់វ៉ាក់សាំងដល់កុមារ

ឪពុកម្តាយ​ដែលនាំ​កូនមកចាក់វ៉ាក់សាំង ​បានដឹងអំពី​បញ្ហា​នេះ ហើយក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ។ នៅពេលមន្ត្រីរដ្ឋទៅដល់សាលា លោក Rai បានបាត់ខ្លួន ហើយបានបិទទូរស័ព្ទ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ បានចាប់ខ្លួនគាត់ ហើយចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងមន្ត្រី ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឧបករណ៍សម្រាប់ចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជាង ២.០៣ពាន់លាននាក់ហើយ។

សឺរ៉ាំង ចាក់ហើយបោះចោល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺដ៏សាហាវនានា ដូចជាមេរោគអេដស៍ជាដើម។ យ៉ាងណាក្តី មានឧប្បត្តិហេតុជាច្រើននាពេលកន្លងមក ដែលសឺរ៉ាំងតែមួយ ត្រូវបានប្រើប្រាស់ឡើងវិញនៅក្នុងមន្ទីរពេទ្យ ដោយសារតែកង្វះខាតឧបករណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពុលស្រានៅឥណ្ឌា ស្លាប់មនុស្ស ៣៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម