កីឡា
បាល់ទះអង្គុយបុរសកម្ពុជា រំពឹងបានឡើងទៅប្រជែងមេដាយ ក្រោយឈ្នះការប្រកួតដំបូង
ក្រុមបាល់ទះបុរសអង្គុយជម្រើសជាតិកម្ពុជា បានបង្កើតក្ដីសង្ឃឹម ក្នុងការឡើងទៅវគ្គប្រជែងមេដាយ បន្ទាប់ពីបានប្រកួតបើកឆាកយកឈ្នះលើ ក្រុមបាល់ទះបុរសអង្គុយជម្រើសជាតិហ្វីលីពីន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ។

កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងមីយ៉ាន់ម៉ា និងហ្វីលីពីន ហើយត្រូវប្រកួតវិលជុំសន្សំពិន្ទុ យក ២ ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយឡែកពូល A មានថៃ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

សម្រាប់ជ័យជម្នះប្រកួតដំបូង កើតឡើងដោយលទ្ធផល កម្ពុជា ឈ្នះហ្វីលីពីន ដាច់ ៣ សិតទល់ ០ ពោលគឺសិត ទី១ ឈ្នះ ២៥-៩ សិតទី ឈ្នះ ២៥-៨ និងសិតទី៣ ឈ្នះ ២៥-១១។ ដូច្នេះកម្ពុជា កំពុងនាំមុខកំពូលតារាង។
ប្រកួតបន្ទាប់ កម្ពុជាត្រូវជួបក្រុមខ្លាំងម្ចាស់មេដាយមាស ២០១៧ មីយ៉ាន់ម៉ា នៅថ្ងៃទី០១ ខែសីហា ស្អែកនេះ នាវេលាម៉ោង ៩ ព្រឹក។

ដោយឡែកក្រុមបាល់ទះនារីអង្គុយជម្រើសជាតិកម្ពុជា វិញដែលមានតែ ៣ ក្រុមនោះ ប្រកួតដំបូងបានចាញ់ ថៃ ដោយលទ្ធផល ៣ សិតទល់ ០។ ហើយប្រកួតបន្ទាប់ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី០១ ខែសីហា ស្អែកនេះ នាវេលាម៉ោង ១១ ព្រឹក។
ដោយវិញ្ញាសាបាល់ទះអង្គុយនារី មានតែ ៣ ក្រុម ដូច្នេះកម្ពុជា មានមេដាយសំរឹទ្ធក្នុងដៃរួចជាស្រេច៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


