ព័ត៌មានជាតិ
៥ សីហា ជាថ្ងៃកំណើតដើមពិតប្រាកដរបស់សម្ដេចតេជោ ហ៊ុន សែន
នៅថ្ងៃទី ៥ ខែសីហា នេះគឺជាថ្ងៃកំណើតដើមពិតប្រាកដរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតុលាការទើបតែកាត់តម្រឹមឱ្យត្រូវនឹងថ្ងៃកំណើតពិតប្រាកដ ក្រោយពេលសម្ដេចបានប្រើថ្ងៃកំណើតមិនត្រឹមត្រូវ រយៈពេល ៤៣ ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រសូត្រនៅថ្ងៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង។
នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលព្រះអង្គបានប្រទានព្រះរាជសារជូនពរប្រទានពរចំពោះសម្ដេច នៃគម្រប់ខួបលើកទី ៧០ ឆ្នាំ និងឈានចូល ៧១ នៅថ្ងៃនេះ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ និងបងប្អូនជនរួមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានផ្ញើរសារជូនពរសម្ដេចនៅថ្ងៃនេះ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


