Connect with us

ព័ត៌មានជាតិ

ចំពោះមុខ​មន្រ្តី​កម្ពុជា រដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាចំពោះមុខម្ចាស់ផ្ទះកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។
ការសន្យានេះធ្វើឡើងក្នុងពេលឯកឧត្ដមធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនេះ លោក​រដ្ឋមន្ត្រីបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណី​គង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ​២០១០។ នៅពេលរាត្រី លោកក៏​បានចូលរួមក្នុងពិធីជប់លាង និងទស្សនាការសម្តែងសិល្បៈនៅប្រាសាទក្រវាន់។

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរៀបចំបដិសណ្ឋារកិច្ចរបស់កម្ពុជា ហើយលោក​រដ្ឋមន្រ្តី​បានសន្យាថានឹងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន និងរៀបចំឱ្យមានការ​ហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនដែរ។

ក្នុងនាមក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ជាពិសេសកម្មវិធីទស្សនាវិថីទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) នៅប្រទេសឥណ្ឌា ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅតាមគោលដៅទេសចរណ៍​សំខាន់ៗរបស់កម្ពុជា។

លោក​រដ្ឋមលេខាធិការ​បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ៧.២លាននាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ ៩៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ៧,៦៨៧នាក់ជាភ្ញៀវទេសចរឥណ្ឌា។

ការកើនឡើងដ៏ធំនេះបានឆ្លុះបញ្ចាំងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជាក្នុងឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៣៧ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម