សន្តិសុខសង្គម
ទូកដលិចកណ្ដាលទន្លេស្រែពកបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូ៤គ្រឿង
ទូកដចម្លង១គ្រឿងដឹកមនុស្ស និងមូ៉តូលើសទម្ងន់បានលិចនៅកណ្តាលទន្លេស្រែពក ហើយបានបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូចំនួន៤គ្រឿង ខណៈមនុស្សប៉ុន្មាននាក់ទៀតបានរួចផុតពីស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

បើយោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្តបានឲ្យដឹងថា ករណីលិចទូកដបណ្តាលមកពីទូកផ្ទុកមនុស្សលើសទម្ងន់ ទៅដល់១២នាក់ ក្នុងនោះស្រី ៦នាក់ និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងផងនោះ ធ្វើឲ្យទូកលិចតែម្តង។
ក្នុងហេតុការនេះបណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់ ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា។

របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។
ក្រោយកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍ កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ