Connect with us

សុខភាព

ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

បានផុស

នៅ

ប្រុសៗ​យើង​មួយ​ចំនួន​ទំនង​ជា​បាន​ជួប​បញ្ហា​ដោះ​​ចាប់​ផ្ដើម​ហើម និង​ធំ​ជាង​មុន។ តើ​ដឹង​ទេ​ថា​ម៉េច​បាន​ជាដោះ​យើង​ទៅ​ជា​អ៊ីចឹង​ ហើយ​បើ​​ហើម​ធំ​អ៊ីចឹង​​ អាច​មាន​បញ្ហា​អ្វី​ឬ​អត់?

បញ្ហា​ដោះ​ឡើង​ធំ​លើ​មនុស្ស​ប្រុសយើង​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​មួយ ឬ​ទាំង​ពីរ​ចូល​គ្នា គឺ​ទីមួយ​លើស​ជាតិ​ខ្លាញ់​ក្នុង​ដោះ ឬ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន (gynecomastia)។ បញ្ហា​ចាល់​ខ្លាញ់​ច្រើន​ គឺ​កើត​ឡើង​លើ​អ្នក​ធាត់ ដែល​​កើត​ឡើង​នៅ​លើ​ដោះ​ទាំង​សង​ខាង។ សម្រាប់​បញ្ហា ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន វិញ ដោះ​របស់យើង​​មាន​សភាព​រឹង​រលោង និង​មាន​លក្ខណៈ​ដូច​យឺត​តិច​ៗ​ដូច​កៅ​ស៊ូ  ហើយ​ភាគ​ច្រើន​​កើត​លើ​ដោះ​ទាំង​សង​ខាង ប៉ុន្តែ​ក៏​អាច​កើត​តែ​លើ​ដោះ​តែ​ម្ខាង​បាន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អ្នក​កើត ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន គឺ​ភាគ​ច្រើន​អាច​មានអារម្មណ៍​​ខ្មាស់គេ​ដោយ​សារ​តែ​ដោះ​​ធំ តែ​ក្រៅ​ពី​នេះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់អ្វី​ដល់​យើង​ឡើយ។ ប៉ុន្តែ​បើ​មនុស្ស​យើង​​កើត​បញ្ហា​នេះនិង​បារម្ភ​ថា​អាចមានជំងឺ​អ្វីផ្សេង​​ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់។ ភាគ​ច្រើន​មូលហតុ​របស់​វា គឺ​ដោយ​សារ​តែ​ផល​រំខាន​របស់​ថ្នាំ​ពេទ្យ​មួយ​ចំនួន ដូច​ជា​ថ្នាំ បញ្ចុះ​ទឹក​នោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែល​វាជា​​ថ្នាំ​ជួយ​ឲ្យ​ក្រពេញ​ប្រូស្តាត​ដែល​រីក​ធំ រួម​មក​តូច ថ្នាំ​ក្រពះ​ដូចជា cimetidine (Tagamet) និង ranitidine (Zantac) និង​ថ្នាំ​អ័រម៉ូន ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

មាន​ពេល​ខ្លះ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​មូលហេតុ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន ​បាន​ភ្លាម​ៗ​ឡើយ ដូច​នេះ​មិន​អាច​ព្យាបាល​​បាន​ភ្លាម​ៗ​ដូច​គ្នា។ ប៉ុន្តែ​បើ​ដោះ​រីក​ធំ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ខ្លាញ់ យើង​​អាច​កាត់​បន្ថយ​មក​វិញ​តាម​រយៈ​ការ​សម្រក​គីឡូ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង

សូមចុចអាន៖ សាក​តាម​ក្បួន​ប៉ុន្មាន​នេះ ប្ដី​ប្រពន្ធ​លែងភ័យខ្លាច​អត់កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាងទៀតហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ចរាចរណ៍៧ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

Sokha Hotels

ព័ត៌មានពេញនិយម