ព័ត៌មានជាតិ
បាក់ដីក្នុងរូងភ្នំទី ៣ នៅក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ បង្កឲ្យមនុស្សស្លាប់ ២នាក់ និងរបួស ២នាក់
យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់ និង ២នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងករណីបាក់ដីនៅក្នុងរូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ជាគ្រោះថ្នាក់ដ៏កម្រមួយ សម្រាប់មូលដ្ឋានស្រុកថ្មបាំង ដែលករណីបាក់ដីសង្កត់លើមនុស្សស្លាប់ នៅក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីបែបនេះ ដោយបានកើតឡើងវេលាម៉ោងជិត ៧យប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ គ្រាទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមស្រុក ទំរាំសង្រ្គោះបាន។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ឲ្យដឹងនៅរសៀលថ្ងៃទី ១១ ខែសីហានេះថា អាកាសធាតុមានភ្លៀងធ្លាក់ជោគជាំ ស្ទើរគ្រប់មូលដ្ឋាន ៣ ទៅ ៤ថ្ងៃនេះ បរិមាណទឹកហូរពីលើខ្នងភ្នំច្រោះខ្លាំងនៅតំបន់រូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ទើបបង្កឲ្យស្លាប់មនុស្សប្រុស ២នាក់ និងរងរបួសធ្ងន់-ស្រាល ២នាក់ដែរ។

ទន្ទឹមនេះ លោកក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ចូនកម្លាំងកម្មករជំនាញ និងអ្នកពាក់ព័ន្ធមកទីកន្លែងសុវត្ថិភាព រង់ចាំអាកាសធាតុអំណោយផលល្អវិញ ទើបចុះធ្វើការងារបន្ត។ អាជ្ញាធរសមត្ថកិច្ចបង្ហាញក្តីសោកស្តាយ ចំពោះពលរដ្ឋជាកម្មករដែលបានស្លាប់ ព្រោះតែគ្រោះធម្មជាតិអំឡុងរដូវវស្សា។
ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់ ២នាក់ ទី១. ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត។ ទី២. ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ សាកសពបានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាត្តិ មកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយក្រុមហ៊ុនអគ្គិសនីតាទៃលើ ក៏ត្រៀមដោះស្រាយសំណងទូទាត់ចំពោះសពជនរងគ្រោះ។
ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១. ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២. ឈ្មោះ បៀន អាយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


