ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងហ្សែនថ្មីដ៏សាហាវ រកឃើញឆ្លងដល់អាល្លឺម៉ង់ហើយ!
មេរោគវិវឌ្ឍថ្មីនៃកូវីដ ១៩ ដែលកំពុងធ្វើឲ្យពិភពលោកភ័យខ្លាចខ្លាំង ពេលនេះលេចវត្តមានដល់អាល្លឺម៉ង់មួយទៀតហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋ Baden-Wuerttemberg របស់ប្រទេសនេះ។

វីរុសកូវីដ ១៩ បំប្លែងហ្សែនថ្មីដែលកំពុងរាតត្បាតយ៉ាងលឿនបំផុតនៅអង់គ្លេស និងបារាំង ត្រូវបានរកឃើញលើកដំបូងលើបុរសជនជាតិអាល្លឺម៉ង់ ក្នុងទីក្រុង Frankfurt ដែលទើបត្រឡប់មកពីទីក្រុងឡុងដ៏ កាលពីថ្ងៃ ២០ ធ្នូកន្លងទៅ។
តាមការវិភាគហ្សែនវីរុសកូវីដក្នុងខ្លួនបុរសរូបនេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅប៊ែកឡាំង បង្ហាញថា គឺជាករណីហ្សែន B117 ដែលគេដឹងថា ចាប់ផ្តើមបំប្លែងខ្លួនក្នុងចក្រភពអង់គ្លេស ហើយរាតត្បាតយ៉ាងលឿនទៅកាន់បណ្តាប្រទេសជាច្រើននៅអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នៃរដ្ឋភាគខាងត្បូងអាល្លឺម៉ង់មួយនេះ។
បុរសដែលឆ្លងកូវីដថ្មីនេះ គឺបានលេចចេញរកសញ្ញាតិចតួចប៉ុណ្ណោះ ពេលមកដល់ប្រទេសអាល្លឺម៉ង់ ហើយត្រូវក្រុមគ្រួសារមកទទួលនៅអាកាសយានដ្ឋាន និងដាក់ឲ្យនៅដាច់ដោយឡែកចាប់តាំងពីមកដល់។
ទោះជាយ៉ាងណា សមាជិកគ្រួសារបុរសផ្ទុកកូវីដ ១៩ ខាងលើទាំង ៣នាក់ ដែលប៉ះពាល់ផ្ទាល់ ក៏ត្រូវធ្វើចត្តាឡីស័កដែរ។
គួរបញ្ជាក់ថា រលករាតត្បាតដ៏លឿនរបស់វីរុសកូវីដ ១៩ បំប្លែងហ្សែនថ្មីនៅអង់គ្លេស បានធ្វើឲ្យប្រជាជាតិអឺរ៉ុបទាំងមូលភ័យខ្លាចខ្លាំង និងបានសម្រេចបិទគ្រប់ការធ្វើដំណើរទាំងអស់ជាមួយអង់គ្លេស រាប់បញ្ចូលទាំងការដឹកជញ្ជូនទំនិញទៀតផង៕
ប្រែសម្រួល៖ សុភា
ប្រភ៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


