វប្បធម៌ ជំនឿ
រឿងដល់ទៅ២ទៀត កើតឡើងស្តែងៗដូចទំនាយលោកយាយ Baba Vanga ក្នុងឆ្នាំ២០២២នេះ
មានមនុស្សមិនតិចទេ ដែលស្គាល់លោកយាយពិការភ្នែក និងដឹងពីសមត្ថភាពទស្សន៍ទាយដ៏ឆុតរបស់គាត់ ទោះបីពេលនេះ លោកយាយបានទទួលមរណភាពទៅហើយក្តី។

លោកយាយ Baba Vanga ឈ្មោះពិត Vangelia Gushterova សញ្ជាតិប៊ុលហ្គារី ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំ ហើយនៅពេលនោះ គាត់អះអាងថា គាត់បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត។
កន្លងមក មានរឿងជាច្រើនដែលលោកយាយបានទស្សន៍ទាយត្រូវ ហើយសម្រាប់ឆ្នាំ២០២២នេះ មានព្រឹត្តិការណ៍ខ្លះហើយ ដែលបានកើតឡើងដូចទំនាយរបស់គាត់។

ក្នុងឆ្នាំ២០២២នេះ លោកយាយបានទស្សន៍ទាយថា ពិភពលោកនឹងជួបគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ, ជំងឺរាតត្បាតមួយទៀត, ខ្វះទឹកផឹក, ការឈ្លានពានរបស់មនុស្សភពផ្កាយ, ប្រទេសឥណ្ឌាញាំញីដោយរឿងចង្រៃ និង Virtual Reality (VR) នឹងកាន់កាប់ផែនដី។
ក្នុងចំណោមទំនាយទាំងនេះ មានរឿងខ្លះបានកើតឡើងស្តែងៗរួចទៅហើយដូចជាពិភពលោកជួបគ្រោះរញ្ជួយដីជាដើម។ ហើយរឿងចំនួន២ទៀត ដែលកើតឡើងពិតដូចជាទំនាយរបស់លោកយាយ Baba Vanga នោះគឺ ពិភពលោកខ្វះទឹកផឹក និងរឿងចង្រៃញាំញីប្រទេសឥណ្ឌា។
ក្នុងទំនាយ លោកយាយទស្សន៍ទាយថា នៅឆ្នាំ២០២២នេះ ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក។ ដូច្នេះ នេះនឹងមានផលវិបាកខាងនយោបាយ ខណៈរដ្ឋជាច្រើន នឹងត្រូវបង្ខំចិត្តស្វែងរកដំណោះស្រាយផ្សេងទៀត។

ជាក់ស្តែង ក្នុងប្រទេសបារាំង ទីក្រុងជាង១០០នៅតែគ្មានទឹកផឹក ដោយសារតែគ្រោះរាំងស្ងួត។
គ្រោះរាំងស្ងួត មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែរលកកម្តៅដ៏សាហាវ ដែលធ្វើឲ្យសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះ កើនឡើងដល់ ៤០ អង្សាសេ ហើយបណ្តាលឲ្យមានមានភ្លើងឆេះព្រៃ ការជម្លៀសមនុស្ស និងការស្លាប់ដោយសារកម្តៅ។

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និយាយថា គ្រោះរាំងស្ងួតពេលនេះ គឺ អាក្រក់បំផុតមិនធ្លាប់មានសោះ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយអះអាងថា វាក៏ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ដោយសារតែវាបានបំផ្លិចបំផ្លាញកសិករបារាំង ព្រោះដំណាំរបស់ពួកគេបានក្រៀមស្វិតក្រោមកម្តៅថ្ងៃ។
ដោយឡែក របាយការណ៍ពីគណៈកម្មការអឺរ៉ុប ដែលចេញផ្សាយកាលពីចុងខែកក្កដាបានបង្ហាញថា ជិតពាក់កណ្តាលនៃសហភាពអឺរ៉ុប ត្រូវរងផលប៉ះពាល់ទៅនឹងកម្រិតព្រមានអំពីគ្រោះរាំងស្ងួត ខណៈ ១១% នៃប្លុកនេះ អាចប្រឈមនឹងកម្រិតប្រកាសអាសន្នខ្ពស់។

ទន្ទឹមនោះ ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ត្រូវតែកាត់បន្ថយការប្រើប្រាស់ទឹក ដើម្បីចៀសវាង “ការដួលរលំដ៏មហន្តរាយ” នៃទន្លេ Colorado ខណៈគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ កំពុងកើតឡើង។
ថ្វីបើមានការព្រមានជាច្រើនឆ្នាំមកហើយក៏ដោយ រដ្ឋដែលពឹងផ្អែកលើទន្លេនេះ មិនអាចកាត់បន្ថយតម្រូវការរបស់ពួកគេឲ្យបានគ្រប់គ្រាន់នោះទេ ហើយកាលពីថ្ងៃអង្គារ រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួនកំពុងចាត់វិធានការកាត់បន្ថយការប្រើប្រាស់ទឹកទន្លេ។
ភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងរងទុក្ខវេទនាដោយសារគ្រោះរាំងស្ងួត ដែលឥឡូវនេះឈានដល់ឆ្នាំទី២៣ហើយ និងជាគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង១០០០ឆ្នាំ។

រឿងមួយទៀត! លោកយាយ Baba Vanga ទាយថា សីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់៥០អង្សាសេ ដែលនឹងធ្វើឲ្យសត្វកណ្តូបនិងសត្វល្អិត វាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឲ្យមានគ្រោះទុរ្ភិក្សដ៏សម្បើម។
ពិតណាស់ ប្រទេសឥណ្ឌា កំពុងញាំញីដោយរឿងចង្រៃ មែន។
បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងដល់៥០អង្សាសេ នៅផ្នែកខ្លះនៃប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន ពេលនេះមនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង និយាយថា ពួកគេកំពុងរងទុក្ខវេទនាថ្មីទៀត ដោយសារតែសត្វស្រមោចពណ៌លឿងកំពុងលុកលុយខ្លាំង។

សត្វល្អិតទាំងនេះ បានវាយប្រហារហ្វូងសត្វចិញ្ចឹមរបស់ពួកគេ និងប៉ះពាល់ដល់ទិន្នផលដំណាំ ដែលធ្វើឲ្យជីវភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។
ស្រមោចលឿង ស្ថិតក្នុងចំណោមប្រភេទសត្វឈ្លានពានដ៏អាក្រក់បំផុតរបស់ពិភពលោក។ ពួកវាមិនខាំ ឬទិចទេ ប៉ុន្តែបាញ់អាស៊ីត Formic ដែលអាចបង្កឲ្យមានប្រតិកម្ម៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


