កីឡា
បង់ក្លាដែស ប្រកាសឈ្មោះកីឡាករជម្រើសជាតិ ត្រៀមជួបកម្ពុជាខែក្រោយ
ក្រុមជម្រើសជាតិបង់ក្លាដែស បានកោះកីឡាករចូលជំរំហ្វឹកហាត់ហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅខែក្រោយ។

សហព័ន្ធរបស់ប្រទេសនៅតំបន់អាស៊ីខាងត្បូង បានប្រកាសឈ្មោះកីឡាករ ២៧ នាក់ ដើម្បីចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី ២៦ ខែសីហា នេះតទៅ ដោយកីឡាករទាំងអស់សុទ្ធតែជាសមាជិកនៃលីគបាល់ទាត់ក្នុងស្រុក។
គឺឃើញមានកីឡាករ ១២ នាក់ មកពីក្លិបជើងឯកលីគកំពូលបង់ក្លាដែស (Bangladesh Premier League) រដូវកាល ២០២១-២០២២ ដែលទើបតែបញ្ចប់កាលពីដើមខែសីហា ថ្មីៗនេះ។ ក្រៅពីនេះមានមកពីក្រុមរងជើងឯក ចំនួន ៣ នាក់, ក្រុមចំណាត់ថ្នាក់លេខ ៣ ចំនួន ៤ នាក់, មកពីក្រុមលេខ ៤ ចំនួន ២ នាក់, លេខ ៥ មានចំនួន ១ នាក់, មកពីក្រុមលេខ ៦ ចំនួន ៣ នាក់ និងក្រៅពីនេះម្នាក់ៗមកពីក្រុមចំណាត់ថ្នាក់លេខ ៧ និងលេខ ៨។

កីឡាករកំពុងឡើងជើង Mohammad Ibrahim ដែលប្រកួតចុងក្រោយតែងតែរកគ្រាប់បាល់ឱ្យបង់ក្លាដែស ក៏មានឈ្មោះក្នុងក្រុមផងដែរ។ បញ្ជីឈ្មោះនេះជាបញ្ជីឈ្មោះបឋម ក្រោយមកក្រុមនេះនឹងធ្វើការជម្រុះកីឡាករមួយចំនួន។
សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវទទួលក្រុមភ្ញៀវ បង់ក្លាដែស នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងជំនួបមិត្តភាពអន្តរជាតិ (FIFA Day) នាពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


