ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាក់ថា នឹងនៅតែបន្តធ្វើជារដ្ឋមន្ត្រីការពារជាតិ
មេដឹកនាំថៃដែលត្រូវព្យួរតំណែង លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្តកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិ។

នេះជាការអះអាងដោយផ្ទាល់ លើកដំបូងទៅកាន់សាធារណជន ចាប់តាំងពីតុលាការ បានបញ្ជាឲ្យលោកផ្អាកតួនាទីជានាយករដ្ឋមន្ត្រី ខណៈពេលកំពុងពិនិត្យមើល លើការកំណត់អាណត្តិរបស់លោក។
បន្ទាប់ពីលោក ប្រាយុទ្ធ ត្រូវព្យួរតួនាទី, លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានទទួលតំណែងជានាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ មួយនេះ។

លោក ប្រាយុទ្ធ បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហាថា “ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់ប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ”។
កាលពីថ្ងៃពុធទី២៤ខែសីហា តុលាការធម្មនុញ្ញថៃ បានសម្រេចទទួលញត្តិដែលដាក់ដោយគណបក្សប្រឆាំងដ៏ធំ ដោយលើកហេតុផលថា ពេលវេលាដែលលោក ប្រាយុទ្ធ បានចំណាយក្នុងតួនាទីជាប្រមុខយោធា បន្ទាប់ពីការឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ គួរតែរាប់បញ្ចូលជាពេលវេលាសរុប នៅក្នុងតំណែងរបស់លោក។

រដ្ឋធម្មនុញ្ញថៃ បានកំណត់អាណត្តិនាយករដ្ឋមន្ត្រី មានរយៈពេល៨ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់នៅឡើយទេថា តើពេលណាតុលាការនឹងចេញសេចក្តីសម្រេចលើការពិនិត្យនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បុរសខ្លាំង ៥ រូបទៀតក៏អាចតែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ ក្រៅពីលោក Prawit
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


