សុខភាព
ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?
អាការចុកឆ្អល់ពោះក្រោយពេលញ៉ាំអាហារក្នុងចន្លោះពេល១០នាទី យើងភាគច្រើនអាចទាយដឹងបានខ្លះថា នោះគឺបណ្ដាលមកពីបញ្ហាក្រពះ ដែលធ្វើការមិនបានល្អ ឬមានរោគសញ្ញានៃជំងឺអ្វីមួយដែលទាក់ទងនឹងក្រពះនេះឯង។ ការស្មានបែបនោះពិតជាត្រឹមត្រូវហើយ ប៉ុន្ដែមិនទាន់ត្រូវទាំងស្រុងនោះទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងស្រាយចម្ងល់នេះឲ្យប្រិយមិត្ដទាំងអស់គ្នាបានយល់កាន់តែច្បាស់ថែមទៀត។

ការចុក ឆ្អល់ ក្រោយពេលញ៉ាំអាហារ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ ភាគច្រើនត្រូវចាប់អារម្មណ៍លើចំណុចពីរសំខាន់ៗ គឺរបបអាហារ និង សុខភាពរាងកាយ។
១.ការញ៉ាំអាហារច្រើនពេក និងលឿនពេក
បរិមាណអាហារក្នុងក្រពះក៏ត្រូវមានកំណត់ដែរ យើងមិនអាចញ៉ាំឲ្យលើសពីបរិមាណដែលក្រពះអាចផ្ទុក និងធ្វើការបាននោះទេ។ តួយ៉ាងយើងមានទម្លាប់ញ៉ាំបាយមួយចានឆ្អែត ប៉ុន្ដែពេលមួយយើងបង្កើនការញ៉ាំកើនដល់ទៅ ២ចាន ដូច្នេះទំហំក្រពះត្រូវរីកមាឌ និងធ្វើការលើសមត្ថភាព ដែលជាហេតុធ្វើឲ្យឈឺពោះក្រោយញ៉ាំអាហារ។
ការញ៉ាំអាហារលឿនពេក អាចបណ្ដាលឲ្យចង្វាក់នៃការបញ្ជូនអាហារចូលក្នុងក្រពះមានការរអាក់រអួល អាចមានខ្យល់ចូលក្នុងក្រពះ បង្កជាការហើមពោះ ក្រពះមិនអាចធ្វើការបានល្អដែរ។
ចំណុចទាំងពីរនេះ សម្រាប់អ្នកដែលមានទម្លាប់ហើមពោះ ឈឺពោះ ឆ្អល់ពោះក្រោយពេលញ៉ាំបាយ អាចសង្កេតមើលបាន ហើយបើមានអាការៈដូចការបង្ហាញ ចូលកាត់បន្ថយទាំងល្បឿន និងបរិមាណនៃការញ៉ាំឲ្យបានត្រឹមត្រូវស្របតាមសុខភាព។
២. ការអាលែកហ្ស៊ីអាហារ
អាហារមួយចំនួនអាចបង្កការអាលែកហ្ស៊ី ហើយក៏អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។ កត្ដានេះក៏ធ្វើឲ្យអ្នកញ៉ាំប្រឈមនឹងការឈឺពោះក្រោយពេលញ៉ាំអាហាររួចចន្លោះពី ២ទៅ ៥នាទី បន្ទាប់មកវាអាចវិវត្ដទៅជារាក និងអស់កម្លាំង។ ក្នុងករណីស្រាល អាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែក្នុងករណីធ្ងន់ធ្ងរ ផ្អែកលើអាការៈជាក់ស្ដែង ត្រូវប្រញ៉ាប់នាំទៅមន្ទីរពេទ្យ ឲ្យបានលឿន ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ករណីនេះច្រើនកើតមានចំពោះអ្នកមានបញ្ហាអាលែកហ្ស៊ីគ្រឿងសមុទ្រ។
៣. អាហារគ្មានអនាម័យ
អាហារមួយចំនួនមិនស័ក្ដិសមសម្រាប់ញ៉ាំនោះឡើយ ដូចជាពពួកអាហារតាមចិញ្ចើមផ្លូវដែលខ្វះការការពារបានល្អ ប្រឈមនឹងពពួកបាក់តេរី ក្នុងបរិយាកាស។ មួយវិញទៀត ប្រភេទអាហារដែលចម្អិនមិនឆ្អិនល្អ និងគ្មានអនាម័យ ពពួកអាហារទាំងនោះក៏អាចបណ្ដាលឲ្យអ្នកញ៉ាំចុកពោះភ្លាម ក្រោយពេលញ៉ាំចន្លោះពី ៣ទៅ ៥នាទី។
៤. បញ្ហាសុខភាព
ក្រៅពីរបបអាហារ ក៏នៅមានបញ្ហាសុខភាពរួមចំណែកផងដែរ ដូចជា៖
-ជំងឺច្រាលទឹកអាស៊ីតក្នុងក្រពះ
-រលាកពោះវៀនរ៉ាំរៃ
-រលាកលំពែង
-ក្រួសក្នុងប្រមាត់
-បញ្ហាទល់លាមក
-ឈាមមិនអាចទៅចិញ្ចឹមផ្នែកពោះវៀនគ្រប់គ្រាន់
តើអាហារហឹរអាចធ្វើឲ្យរលាកក្រពះដែរទេ?
អាហារហឹរក្នុងកម្រិតដែលអាចញ៉ាំបាន គឺមិនអាចធ្វើឲ្យរលាកក្រពះនោះទេ។ ប៉ុន្ដែអាហារហឹលអាចធ្វើឲ្យអ្នកញ៉ាំ ចេញអាការៈឈឺចាប់ ក្រហាយ បានប្រសិនបើអ្នកញ៉ាំមានជំងឺរលាកក្រពះពោះវៀនរ៉ាំរៃ។ ចំណុចនេះគួរសង្កេតប្រសិនបើអ្នកមានអាការៈឈឺចាប់ក្រោយពេលញ៉ាំហឹរ នោះបង្ហាញថាអ្នកមានជំងឺរលាកក្រពះហើយ។ ដូច្នេះគួរកាត់បន្ថយការញ៉ាំហឹរ បូករួមទាំងអាហារខ្លាញ់ ដើម្បីរក្សាសុខភាពឲ្យបានល្អ។

តើពេលណាគួរទៅជួបគ្រូពេទ្យ?
ឈឺចាប់ក្នុងរាងកាយមិនថាស្ថិតនៅផ្នែកខាងណានោះទេ គឺបង្ហាញថាសុខភាពកំពុងតែមានបញ្ហាខុសប្រក្រតីហើយ។ គ្នាយើងអាចតាមដានទម្លាប់នៃការញ៉ាំអាហារប្រចាំថ្ងៃជាមុនសិន ហើយក្នងករណីអាការៈទាំងនេះកើតឡើងលើសពី៣ដង ឬចន្លោះ១សប្ដាហ៍ ចូរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សា ពិនិត្យ និង ទទួលការព្យាបាល ព្រោះវាអាចជាសញ្ញាចាប់ផ្ដើម នៃជំងឺណាមួយនៃប្រព័ន្ធរំលាយអាហារ៕
ចុចអាន៖ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើន អាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ