សន្តិសុខសង្គម
តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី ទាំង៦នាក់ ជាសកម្មជនរបស់គណបក្ស LDP យកទៅដាក់ពន្ធនាគារបណ្តាអាសន្នហើយ
សៀមរាប ៖ នៅទីបំផុតតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រីទាំងប្រាំមួយនាក់ដែលជាសកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)ទៅដាក់ពន្ធនាគារខេត្តសៀមរាបហើយ។

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមានការឃាត់មនុស្សចំនួន៦នាក់ ពិត ប្រាកដ មែន នៅចំណុចប៉ុស្តិ៍ហាម ឃាត់ មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី ០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំង៦នាក់នាក់ក្នុងនោះមាន: ទី១ /ឈ្មោះ ឈិត ស្រីឡាង, ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ទី៣/ឈ្មោះ អ៊ី សូជីង ទី៤ ឈ្មោះ ជុំ ខុម, ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ហើយ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបន្ថែមថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀតផង។ ក្រោយ មកបានប្រើ ហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរារាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចថែម ទាំងជេរទៀតផង ទើប សមត្ថកិច្ចអនុវត្ត វិធានការ ច្បាប់។
លោក ថេង សំណាង ព្រះរាជអាជ្ញា រង សាលាដំបូង និង អមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រី ទាំង៦នាក់ របស់គណបក្ស (LDP) ដែលសមត្ថកិច្ចឃាត់ខ្លួនបាន នៅមុខ ចំការរបស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួន បណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។ លោក បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់នាក់ដែលជាសកម្មជន អ្នកគាំ ទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបើករថយន្ត គេចពីបារ៉ាស់ ទី ១ រួច ទៅ បុកបារ៉ាស ទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុង ប្រតិបត្តិការ ហើយករណីខាងលើ យើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ ហើយការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បច្ចុប្បន្ន ស្ត្រី ទាំង៦នាក់ ត្រូវបានឃាត់ខ្លួនទៅដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


