Connect with us

ព័ត៌មានជាតិ

ខឹង​កូន​បង្កើត​ថា ​ខ្លួន​មិន​មែន​ជា​ឪពុក ចាប់រំលោភបាន​២​ដង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

ឪពុក​តិរច្ឆាន​ម្នាក់​ បាន​ចាប់​រំលោភ​កូនស្រី​បង្កើត​ អាយុ​១០​ឆ្នាំ​ ចំនួន​២​លើក ​ទើប​បែកការ​ ត្រូវ​នគរបាល​ឃាត់​ខ្លួន។ សកម្មភាព​ចាប់​រំលោភ​នេះ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥​ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ម៉ៅ សុវណ្ណ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែក​ក្មេង​ស្រី​រងគ្រោះ​ជា​កូនបង្កើត​ឈ្មោះ ក​.​ស​.​ត្រ អាយុ​១០​ឆ្នាំ ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៣​នាក់ ប្រុស​២​នាក់។​ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​នៅ​ពេល​កើតហេតុ​នៅ​ពេល​យប់ ឈ្មោះ​ ម៉ៅ សុវណ្ណ បាន​ចាប់​កូនស្រី​របស់ខ្​លួន​រំលោភ​ ពេល​ដែល​កំពុង​ដេក​ជាមួយ​ម្តាយ ពេលនោះ​ត្រូវ​ប្រពន្ធ​ភ្ញាក់​ទាន់​ក៏​ស្រែក​ឆោឡោ​ហើយ​បាន​មក​ប្តឹង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនល្មើស​តែ​ជនល្មើស​គេច​បាត់​។ លុះ​៨​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ចម្រុះ​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ​ហើយ​បញ្ជូន​មក​ស្នងការ​ ដើម្បី​សួរ​បន្ត​។​

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី​សុជាតិ ស្នងការរង ទទួល​ការងារ​យេនឌ័រ​និង​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ជនសង្ស័យ បាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ​ពិត ​ព្រោះ​ខឹង​ក្មេង​ស្រី​នេះ​ថា ​ខ្លួន​មិន​មែន​ជា​ឪពុក​បង្កើត ជា​កូនប្រុស​សហាយ​ប្រពន្ធ​ខ្លួន​ ហើយ​ក្មេង​ស្រី​រងគ្រោះ​នេះ ​ខ្លួន​រំលោភ​បាន​២​ដង​មក​ហើយ លើកចុងក្រោយ​នេះ ​ប្រពន្ធ​ភ្ញាក់​ទាន់​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្តង។​ ដោយ​ផ្អែកលើ​បណ្តឹង​ស្ត្រី​ជា​ម្តាយ​ក្មេង​រងគ្រោះ និង ចម្លើយសារភាព របស់​ជនសង្ស័យ កម្លាំង​ការិយាល័យ​ជំនាញ បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម