Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការរិះគន់ក្រោយស្ថាប័នMiss Grand បង្ហាញ​ឈុតគោព្រៃជាឈុតតំណាងជាតិ ក្នុងការប្រកួត​លើឆាកអន្តរជាតិ

បានផុស

នៅ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាថ្មីក្រោយស្ថាប័ន Miss Grand បានបង្ហាញឈុតតំណាងជាតិក្នុងការប្រកួតលើឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីឆាប់ៗខាងមុខ ដែលគេយល់ថា ឈុតនេះច្នៃចេញជាទម្រង់គោព្រៃ ឬក្របីព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គេឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្តនិងធ្វើការរិះគន់ទៅលើឈុតដែលច្នៃម៉ូដចេញជារូបសត្វគោព្រៃជាឈុតតំណាងជាតិ Miss Grand Cambodia​2022​គ្រងដោយកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី សម្រាប់ការចូលរួមប្រកួតMiss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី ។

ការផ្ទុះប្រតិកម្ម និងមតិរិះគន់នេះធ្វើឡើងភ្លាមៗស្របពេលដែលនៅលើទំព័រផេកផ្លូវការ Miss Grand Cambodia​បាន បង្ហោះឈុតនេះដោយបញ្ជាក់ថា «នេះជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះសម្រាប់ ការចូលរួមប្រកួតប្រជែងMiss Grand International2022 នៅប្រទេសIndonesia» ។ ក្នុងនោះក៏មានការសូមណូមពរឲ្យប្តូរចេញនូវឈុតនេះសម្រាប់តំណាងជាតផងដែរ។

បើតាមការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញទស្សន:ថា ឈុតខ្មែរបុរាណល្អផូផង់មានច្រើនណាស់ ហេតុអ្វីយកឈុតជំងឺយរបែបនេះ ប្រុងយកទៅប្រកួតទៅវិញ។ ខ្លះទៀតលើកឡើងដែរថា មានរបស់ល្អៗមិចមិនយកទៅបង្ហាញឲ្យគេឃេីញ និងធ្វេីឲ្យគេស្ញេីតសរសេីរទៅ? ដូចជាឈុតខេត្តស្វាយរៀង ព្រះសីហនុ ព្រះវិហារ កំពត និងត្បូងឃ្មុំ បេីយកឈុតមណ្ឌលគិរីនេះទៅអ្នកជិតខាងគេសេីចស្លាប់ហេីយមិនត្រឹមតែអ្នកជិតខាងទេបងប្អូនរួមជាតិយេីង​ក៏សេីចតែសេីចបែបហួសចិត្ត មានឱកាសតែមិនចាប់ស្រវ៉ាយករបស់ល្អទៅបង្ហាញ។

សូមជម្រាបថា កម្មវិធីMiss Grand Cambodia ក្នុងឆ្នាំ២០២២បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងបានបញ្ចប់ទៅដោយរលូនកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ ដែលបានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដMiss Grand Cambodia ២០២២ គឺបានទៅលើកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលជាបវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម