Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន នៅតែអះអាងថា កងកម្លាំង អាមេរិក នឹងការពារកោះតៃវ៉ាន់

បានផុស

នៅ

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារតៃវ៉ាន់ពីទីក្រុងប៉េកាំង ប្រសិនបើចាំបាច់ ប៉ុន្តែលោកអះអាងថា សហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” ហើយមិន “លើកទឹកចិត្ត” ឯករាជ្យភាពរបស់កោះនេះនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ក្នុងកម្មវិធី “៦០ នាទី” របស់ទូរទស្សន៍ CBS News ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ លោក បៃដិន ត្រូវបានសួរថាតើសហរដ្ឋអាមេរិកនឹងចូលរួមដោយផ្ទាល់ដើម្បី “ការពារទីក្រុងតៃប៉ិ” នៅក្នុងជម្លោះដែលអាចកើតមានរវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ រួមទាំងតាមរយៈការប្រើប្រាស់កម្លាំងយោធាដែរឬទេ ។

លោក បៃដិន បានឆ្លើយតបថា “ប្រាកដណាស់ហើយ ប្រសិនបើពិតជាមានការវាយប្រហារដែលមិនធ្លាប់មានពីមុនមកមែន ។ គោលនយោបាយរបស់សហរដ្ឋអាមេរិក “មិនបានផ្លាស់ប្តូរ” ហើយកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ។

ទោះយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិករូបនេះក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនគោរពគោលនយោបាយ “ចិនតែមួយ” ដោយទទួលស្គាល់ថា មានប្រទេសចិនតែមួយគត់ដែលដឹកនាំដោយទីក្រុងប៉េកាំង ហើយយើង​យល់​ស្រប​នឹង​អ្វី​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ជា​យូរ​មក​ហើយ ជាពិសេសយើងមិនលើកទឹកចិត្តកោះតៃវ៉ាន់ឲ្យមានឯករាជ្យឡើយ ។

លោក បៃដិន ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះកាលពីខែឧសភា ដោយហៅវាថា “ការប្តេជ្ញាចិត្ត” របស់អាមេរិកក្នុងការការពារតៃវ៉ាន់ ហើយនៅពេលនោះក៏មានការតវ៉ាពីទីក្រុងប៉េកាំងផងដែរ ដោយនិយាយថា វាមិនបង្កើតការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ ឬចិននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ តៃវ៉ាន់ ជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ មានទាំងអ្នកស្លាប់ និងរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម