សេដ្ឋកិច្ច
លោក គុណ ញឹម៖ ការនាំចូលគ្រឿងបង្គំរថយន្តមកដំឡើងតម្លៃធូរថ្លៃជាងនាំចូលឡានមូល
ឧស្សាហកម្មរថយន្តនៅកម្ពុជា បច្ចុប្បន្នមានកំណើនគួរកត់សម្គាល់ ជាពិសេសនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សព្វថ្ងៃនេះ មិនត្រឹមតែមានការនាំចូលរថយន្តថ្មីប៉ុណ្ណោះទេ ថែមទាំងនាំចូលគ្រឿងបង្គំរថយន្តយកមកដំឡើងនៅកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ការនាំចូលគ្រឿងបង្គំរថយន្តយកមកដំឡើងនៅកម្ពុជា មានតម្លៃពន្ធធូរថ្លៃជាងការនាំចូលរថយន្តមូល។ ទោះយ៉ាងណាលោកថា ភាគច្រើនកម្ពុជា នាំចូលរថយន្តថ្មីមកពីប្រទេសថៃ។ លោកបញ្ជាក់ថា ការនាំចូលរថយន្តពីថៃ គឺពន្ធនាំចូលសូន្យភាគរយ ពោលគឺនៅជាប់តែអាករពិសេស និងអាករលើតម្លៃបន្ថែមប៉ុណ្ណោះ។ ដូច្នេះបន្ទុកពន្ធធ្លាក់ចុះ តម្លៃរថយន្តក៏ធូរថ្លៃទៅតាមនឹងដែរ។ នេះជាការបន្ថែមរបស់លោក គុណ ញឹម។ ការលើកឡើងរបស់លោក គុណ ញឹម នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្ត និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២២។

មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន កំពុងធ្វើប្រតិបត្តិការ រួមមាន៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino , ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដំឡើងរថយន្ត Ford , ក្រុមហ៊ុន E M Automobile Co., Ltd , ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) និងក្រុមហ៊ុន Toyota ជាដើម។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាន់តែច្រើន អាចនឹងធ្វើឱ្យចំណូលពន្ធគយថយចុះនាពេលខាងមុខ ប៉ុន្តែតាមរយៈការបង្កើតរោងចក្រដំឡើងរថយន្តនេះ នឹងជួយបង្កើនប្រាក់ចំណូលផ្ទៃក្នុង តាមរយៈពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស និងផ្តល់ការងារដល់ប្រជាជនខ្មែរ។
ការវិនិយោគរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់ បានឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ព្រោះក្រុមហ៊ុននីមួយៗ មុននឹងវិនិយោគនៅប្រទេសណាមួយ តែងតែសិក្សាយ៉ាងលម្អិតអំពីនយោបាយ និងសន្តិសុខ ទើបសម្រេចចិត្តបោះទុនវិនិយោគ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


