ជីវិតកម្សាន្ដ
Jennie នឹងបង្ហាញខ្លួនជាម៉ូដែល ឲ្យម៉ាករថយន្តទំនើបមួយរបស់ អាល្លឺម៉ង់
Jennie សមាជិកក្រុម BLACKPINK បានសហការណ៍ជាមួយក្រុមហ៊ុនរថយន្តប្រណិតរបស់អាល្លឺម៉ង់ Porsche សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មម៉ូដែលរថយន្តស៊េរីថ្មី Porsche Taycan 4S Cross Turismo x Jennierubyjane។

ជាពិសេសនៅលើតួរថយន្តមានបិទឡូហ្គោ Jennierubyjane ដែលជាការចនាម៉ូដដោយផ្ទាល់របស់ Jennie ហើយខាងក្នុងមានអក្សរ ”NiNi” ថែមទៀត។ ការសហការរបស់តារា K-pop និងក្រុមហ៊ុន Porsche បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ក្រុម រួមទាំងក្រុមហ៊ុន YG Entertainment។

ដោយសារក្រុមហ៊ុន Porsche បានចូលរួមក្នុងការឧបត្ថម្ភសម្រាប់ប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោករបស់ BLACKPINK នេះបើយោងទៅតាមការប្រកាសជាផ្លូវការ កាលពីម្សិលមិញរបស់ផលិតម្ម YG ផងដែរ។

យ៉ាងណាមិញ ការប្រគំតន្ត្រីជុំវិញពិភពលោក “BORN PINK” របស់ BLACKPINK នឹងចាប់ផ្ដើមនៅសប្ដាហ៍នេះនៅទីក្រុងសេអ៊ូល នឹងបន្តទៅទីក្រុងផ្សេងៗទៀតដូចជា អាមេរិកខាងជើង អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ
ចុចអាន៖Jisoo ជាប់ចំណាត់ថ្នាក់ជា Influencer លេខ ១ លើប្រព័ន្ធផ្សព្វផ្សាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


