ព័ត៌មានជាតិ
កុមារាអាយុថ្លៃពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកថ្មគោល បានទទួលថវិកាឧបត្ថម្ភ ១ លានរៀល
កុមារាអាយុ ២ ឆ្នាំម្នាក់ ដែលអាយុថ្លៃនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកថ្មគោលកាលពីពេលថ្មីៗនេះ ទទួលការឧបត្ថម្ភពីសំណាក់លោកស្នងការនូវទឹកប្រាក់ចំនួន១លានរៀល។

ដោយការអាណិតអាសូរចំពោះកុមារា យឿន វ៉ាន់ឆាយ ដែលត្រូវកំព្រាឪពុកម្ដាយ កាលពីរសៀលថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល តាមរយៈ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកជូនក្រុមគ្រួសារសាច់ញាតិដែលកំពុងបីបាច់ក្មេងប្រុសរូបនេះ។

សូមរំឭកថា កុមារា យឿន វ៉ាន់ឆាយ ត្រូវបាត់បង់ឪពុកម្ដាយក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពី យប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្ត ជាមួយនឹងរថយន្តបណ្តាលឱ្យមនុស្សចំនួន ០៨ នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវចំពោះបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងឡាយ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ សូមកុំទទួលទានគ្រឿងស្រវឹងនៅពេលបើកបរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕



អត្ថបទ៖ សោ និយមរ័ត្ន
ចុចអាន៖ ត្រឹមមួយថ្ងៃ ពលករ ១២ នាក់ភាគច្រើននៅប៉ៃលិន បានឆ្លងកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន