ជីវិតកម្សាន្ដ
អៀ ម៉េងលិ បញ្ជាក់ថា ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៊ឺហារទេ
គេចាំបានថាតារាសម្តែងស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ កាលពីថ្មីៗកន្លងទៅនេះបានប្រកាសពីការបែកបាក់ស្នេហាជាមួយអតីតសង្សាដែលធ្លាប់ស្រលាញ់គ្នាប្រមាណ៥ឆ្នាំបង្កការភ្ញាក់ផ្អើលដល់មហាជនគ្រប់គ្នា។
យ៉ាងណាមិញក្រោយពេលរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់តាមរយ:ការចែកផ្លូវគ្នាដើររៀងៗខ្លួននោះ តារាស្រី អៀ ម៉េងលិ មកទល់ពេលនេះគេមិនទាន់ដឹងទេថា នាងអាចទទួលយកបុរសណាម្នាក់ដើម្បើស្អំបេះដូងនៅឡើយទេ ខណ:កន្លងមកមានការបង្ហើបថា កំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។
ដោយឡែករឿងរ៉ាវដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀតកាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែគេឃើញស្រីស្អាត អៀ ម៉េងលិ ទម្លាយរូបថតស្និទ្ធស្នាលជាមួយបុរសសង្ហាម្នាក់ដែលគេសង្ស័យថា ទំនងជាគូស្នេហ៍ថ្មីរបស់នាងទៀតផង។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ពីកញ្ញា អៀ ម៉េងលិ នៅឡើយទេជុំវិញរឿងនេះ គ្រាន់តែនាងសរសេរភ្ជាប់នឹងខ្លឹបសារដូច្នេះថា ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៉ឺហារនោះទេ សូមត្រឹមតែស្មោះត្រង់ផ្តល់តម្លៃអោយគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយ។
អៀ ម៉េងលិ ក៏បានបញ្ចេញមតិនៅក្នុងខមមិនទៀតថា ខ្លាចហើយនិយាយមែន ពួកមនុស្សមួយចំនួន ទោះគេមានក៏គេមិនយកមកអោយខ្ញុំដែរ ខ្ញុំចង់និយាយទោះថ្ងៃក្រោយមនុស្សប្រុសដែលខ្ញុំកាន់ដៃ និងនៅចំណុចណាក៏ខ្ញុំនៅតែកាន់ដៃគាត់រហូតពាក្យថា ស្រលាញ់គឺស្រលាញ់ហើយ ទោះទៅជាយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់។
គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ស្រីស្អាត អៀ ម៉េងលិ បានប្រកាសដំណឹងនៃការបែកបាក់ស្នេហ៍ជាមួយអតីតសង្សារបស់ខ្លួនដែលស្រលាញ់គ្នាជាង៥ឆ្នាំដោយគ្មានការស្តាយស្រណោះឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ