ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យដោយផ្ទាល់ លើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹកកាលពីថ្ងៃពុធទី២៦ខែតុលា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនេះ ថាជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”។

យោងតាមវិមានក្រឹមឡាំង, កងកម្លាំងការពារជើងគោក សមុទ្រ និងអាកាស បានចូលរួមក្នុងសមយុទ្ធនេះ។ គោលដៅដែលមានទីតាំងក្នុងឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី ត្រូវបានកម្ទេចទាំងស្រុងដោយមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលបាញ់ចេញពីបន្ទាយ Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk និងមីស៊ីលផ្លោង Sineva ដែលបាញ់ចេញពីសមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។

លោកប្រធានាធិបតី ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ប្រុងជើងការខ្ពស់ឲ្យមែនទែន កាលពីចុងខែកុម្ភៈ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចមួយចំនួនទៀតបានអះអាងថា ទីក្រុងមូស្គូកំពុងរៀបចំផែនការវាយប្រហារនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានវិមានក្រឹមឡាំង បដិសេធយ៉ាងដាច់អហង្ការ។

ផ្ទុយទៅវិញ ទីក្រុងមូស្គូ ចោទប្រកាន់អ៊ុយក្រែនថា បានត្រៀមរៀបចំបំផ្ទុះគ្រាប់បែកកខ្វក់ដើម្បីវាយប្រហាររុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិ Shoigu បានកោះហៅសហការីរបស់គាត់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត ដើម្បីបង្ហាញពីក្តីកង្វល់របស់ទីក្រុងមូស្គូ។ ហើយអ៊ុយក្រែនក៏បានច្រានចោលការចោទប្រកាន់នេះ ថាជារឿងមិនសមហេតុផលផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ព្រមានថា រុស្ស៊ីប្រហែល ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


