ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យពង្រឹងវិស័យ SME ផ្នែកចំណីអាហារត្រៀមផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីពាក់ព័ន្ធ បានសហការ ជាមួយ អង្គការទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អន្តរជាតិអាល្លឺម៉ង់ ស្វីស(GIZ) ក្រុមហ៊ុន Laber និងក្រុមហ៊ុន ទីភ្នាក់ងារ ដៃគូនានា រៀបចំសិក្ខាសាលា ស្តីពីការកែលម្អផលិតកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក ប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ គឺចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងផលិតកម្ម ម្ហូបអាហារបច្ចុប្បន្ន នៅក្នុងប្រទេស អភិវឌ្ឍន៍ តម្រូវការនៅពេលអនាគត សម្រាប់ការពង្រឹងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីសារៈសំខាន់នៃការវិនិយោគ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ RនិងD និងនវានុវត្ត សម្រាប់កែលម្អគុណភាព ផលិតផល ម្ហូបអាហារ ការដឹកជញ្ជូន និងកំណើនប្រកបដោយចីរភាព និងនិរន្តរភាព នៃអាជីវកម្មម្ហូបអាហារសម្រាប់ប្រើប្រាស់ជាដើម។

លើសពីនេះទៀត លោក ប៉ុក ឡាជី ជំរុញអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ឬពាណិជ្ជកម្មឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់ គោលនយោបាយស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងបញ្ជូនផលិតផលសកក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ដោយផលិតផលគំរូ និងគោលបំណងបង្កើតការលក់ផលិតផលខ្មែរតាមបណ្ដាទីផ្សារនានា ជាពិសេសផ្សារទំនើបក្នុងស្រុក។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ គឺជាផ្នែកមួយជួយពង្រឹងវិស័យ SME បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការផលិតផលិតផលឱ្យមានគុណភាព ងាយស្រួលក្នុងបញ្ចូលក្នុងទីផ្សារ។ លោកថា ផលិតផលសកក្តានុពលក្នុងស្រុក ដែលជាស្នាដៃរបស់ខ្មែរ នឹងដាក់បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ និងស្វែងរកទីផ្សារជូនប្រជាកសិករខ្មែរ។

លោកអភិបាលខេត្ត ក៏ជំរុញ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរ កាត់បន្ថយការគាំទ្រផលិតផលនាំចូលពីបរទេស ដែលផលិតផលទាំងនោះ គ្មានប្រភពច្បាស់លាស់ មិនមានគុណភាព អាចបង្កគ្រោះថ្នាក់ដល់សុខភាពជាដើម។
តាមរយៈសិក្ខាសាលានេះ លោក អ៊ុំ រាត្រី រំពឹងថា មន្រ្តីពាក់ព័ន្ធ នឹងកំណត់បាននូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងការផលិតសកក្តានុពល ដើម្បីជំរុញទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក៕ វ៉ាន់ ណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


