Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះទួរគី ត្រូវចុះចតជាបន្ទាន់ដោយសារសត្វបក្សី

បានផុស

នៅ

យន្ដហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី (THY) ដែលកំពុងធ្វើដំណើពីទីក្រុងអ៊ីស្តង់ប៊ុលឆ្ពោះទៅកាន់ទីក្រុង Almaty របស់ប្រទេសកាហ្សាក់ស្ថានបានធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលខណៈពេលដែលវាបានជួបប្រទះហ្វូងសត្វស្លាប ភ្លាមៗក្រោយពេលហោះចេញពីអាកាសយានដ្ឋាន Ataturk។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃអាទិត្យ។ ការិយាល័យព័ត៌មានរបស់ THY បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈពេលកំពុងហោះហើរ យន្តហោះដឹកទំនិញធុន B777-F បានប្រទះសត្វបក្សីមួយហ្វូងដែលជាហេតុធ្វើឲ្យខូចខាតដល់មុខយន្តហោះ។

យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Ataturk បន្ទាប់ពីបានចំណាយពេលអស់រយៈពេលប្រហែលកន្លះម៉ោង បង្ហូរប្រេងនៅលើសមុទ្រ Marmara ដើម្បីទុកទម្ងន់ជាក់លាក់សម្រាប់ការចុះចតបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម