Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច ខណៈសន្តិសុខឃើញទាន់ ក៏បាញ់រំដោះខ្លួន ២គ្រាប់

បានផុស

នៅ

ជនសង្ស័យ ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះម៉ូតូស្កុបពីមួយគ្រឿង ចូលទៅធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីពិភពថ្មីសាខាចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ តែមិនបានសម្រេច ខណៈសន្តិសុខបុរីឃើញទាន់ ក៏ក្រុមជនសង្ស័យ បានដកកាំភ្លើងបាញ់ ២គ្រាប់ ដើម្បីរំដោះខ្លួនចេញពីបុរី រត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ ជិះឌុបគ្នាចូលទៅធ្វើសកម្មភាពកាត់កម៉ូតូរបស់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវ ១៩ ក្នុងបុរីពិភពថ្មីសាខាខាងលើ ដោយធ្វើសកម្មភាពកាច់កលើម៉ូតូស្កុបពីស្មាតឃីមួយគ្រឿង។ ប៉ុន្តែ ខណៈកំពុងធ្វើសកម្មភាពនោះ ស្រាប់តែមានសន្តិសុខបុរីប្រទះឃើញទាន់ពេល ក៏បានស្រែក ធ្វើឲ្យជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំង ២ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ ហើយធ្វើសកម្មភាពបាញ់គំរាមមួយគ្រាប់ នៅក្បែរផ្ទះជនរងគ្រោះ។

ភ្លាមៗ បន្ទាប់ពីបាញ់មួយគ្រាប់រួច ក្រុមជនសង្ស័យ បានព្យាយាមរត់គេច លុះដល់ចំណុចផ្លូវច្រកចេញក៏ត្រូវសន្តិសុខម្នាក់ទៀតទាញរនាំង បិទផ្លូវមិនអោយចេញ ភ្លាមនោះជនសង្ស័យម្នាក់ ដែលមានកាំភ្លើង​នៅក្នុងដៃ បានបាញ់ ១គ្រាប់ទៀត សំដៅបារ៉ាស់ ដើម្បីឲ្យអ្នកដែលមានបំណងរារាំងផ្លូវចេញឲ្យអស់ ហើយភ្លាមនោះសន្តិសុខដែលយាមកាម ក៏មិនហានឈរហាមឃាត់ដោយសារគ្មានអ្វីតតាំងនឹងក្រុមជនសង្ស័យ ជាហេតុនាំឲ្យពួកគេ បើកបារ៉ាស់ចេញដោយខ្លួនឯង ហើយដឹកគ្នាចាកចេញពីកន្លែងកើតហេតុ តែម្ដង។

ក្រោយកើតហេតុ ភាគីខាងសន្តិសុខបុរី បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន រួមទាំងជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីចុះអន្តរាគមន៍សាកសួរ និងពិនិត្យ។ ជុំវិញការពិនិត្យ សមត្ថកិច្ច បានសាកសួរនាំព័ត៌មានពីសាក្សី និងបានរើសសំបកគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ផងដែរ។

សូមជម្រាបថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនសង្ស័យប៉ងកាច់កម៉ូតូមិនសម្រេចនោះ មិនបានដាក់ពាក្យបណ្តឹងប្តឹងផ្តល់អ្វីឡើយ ដោយសារមិនបានបាត់បង់ទ្រព្យសម្បត្តិ។ ប៉ុន្តែដំណើរការរបស់សមត្ថកិច្ច ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ គឺនៅតែបន្តដដែល ទោះជាមិនមានពាក្យបណ្តឹងជនរងគ្រោះ ក៏ដោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម