ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសអាសន្នថា ទ័ព រុស្ស៊ី មិនទាន់ចេញពីតំបន់ Kherson ទេ ដោយក្លែងខ្លួនជាជនស៊ីវិល
អាជ្ញាធរសន្តិសុខអ៊ុយក្រែនបានប្រកាសអាសន្នថា ទាហានរុស្ស៊ីកំពុងបន្តនៅក្នុងរដ្ឋធានីនៃតំបន់ Kherson ភាគខាងត្បូង ដោយការក្លែងខ្លួនជាជនស៊ីវិល បើទោះជាទាហានអ៊ុយក្រែនបានកាន់កាប់ទីក្រុងនេះមកវិញក៏ដោយ ។

សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា កងកម្លាំងអ៊ុយក្រែនបានឃាត់ខ្លួនសកម្មប្រយុទ្ធមិនមានឯកសណ្ឋានយោធា ដែលត្រូវបានគេដឹងថាជា អ្នកប្រយុទ្ធនៅក្នុងជួរយោធារបស់រុស្ស៊ី ហើយបានក្លែងខ្លួនជាជនស៊ីវិលនៅក្នុងទីក្រុង Kherson ។
ទន្ទឹមនោះ សេវាកម្ម និងប៉ូលិសអ៊ុយក្រែនក៏កំពុងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារតែពួកគេសង្ស័យថា ទាហានរុស្ស៊ីដែលក្លែងខ្លួនជាជនស៊ីវិលផ្សេងទៀត អាចស្ថិតនៅក្នុងតំបន់ដែលត្រូវបានរំដោះដោយទាហានអ៊ុយក្រែន ។

ដោយឡែក ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា “បន្ទាប់ពីបោះបង់ចោលតំបន់ Kherson, រុស្ស៊ីបានងាកទៅផ្ដោតលើកំពង់ផែ Azov របស់ទីក្រុង Henichesk ធ្វើជា “រាជធានីបណ្តោះអាសន្ន” ជំនួសវិញ ។
ជាចុងក្រោយ ក្រសួងបាននិយាយទៀតថា ទីក្រុង Henichesk មានទីតាំងល្អក្នុងការពង្រឹងដល់តំបន់គ្រីមៀ ជាពិសេសរុស្ស៊ីមានបំណងពង្រឹងការការពាររបស់ខ្លួននៅភាគខាងត្បូងអ៊ុយក្រែនតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ចុះទៅតំបន់ Kherson ហើយប្តេជ្ញា បណ្តេញរុស្ស៊ី ចេញពីទឹកដីកាន់កាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


