ជីវិតកម្សាន្ដ
LISA បំបែកឯតទគ្គកម្មក្លាយជាសិល្បករ K POP ដំបូងគេ ជាប់ចំណាត់ថ្នាក់លេខ ១ លើ iTunes
បទចម្រៀង “LALISA” របស់ LISA សមាជិក BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ១០៣ ប្រទេសផ្សេងៗគ្នានៅលើ iTunes ដែលធ្វើឲ្យនាងក្លាយជាសិល្បករ KPOP ដំបូងគេបានបង្កើតកំណត់ត្រាថ្មីមួយនេះ។

ជាពិសេសបទ “LALISA” របស់ LISA ក៏បានបំបែកឯតទគ្គកម្មពិភពលោកដែលជាកំណត់ត្រាកាន់កាប់ដោយតារាចម្រៀង Adele កាលពី ៧ ឆ្នាំមុន ជាមួយនឹងចម្រៀងទាំងពីរបទរបស់នាង “Hello” និងបទ “Easy on Me” ដែលទាំងពីរបទនេះបានឈរចំណាត់ថ្នាក់លេខ ១ នៅលើកំពូលតារាង iTunes ក្នុង ១០២ ប្រទេសផ្សេងៗគ្នា។

ជាមួយគ្នានោះ បទចម្រៀងនេះបានចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ ២០២១ ដោយវីដេអូចម្រៀងសម្រាប់បទ ‘LALISA’ មានការចូលមើលលើសពី ៥៦០ លានដងនៅលើ Youtube និងបានឈ្នះពានរង្វាន់ Best K-Pop ពីកម្មវិធី MTV VMA ក៏ដូចជាពានរង្វាន់ Best K-Pop Awardក្នុងកម្មវិធី MTV EMAs ដែលព្រឹត្តិការណ៍ទាំងពីរនេះជាកម្មវិធីការប្រគល់ពានរង្វាន់អន្តរជាតិ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Park Jin-young សមាជិកក្រុម GOT7 ចូលបម្រើយោធានៅខែមីនា ឆ្នាំក្រោយនេះហើយ
ចុចអាច៖RM មេក្រុម BTS នឹងរៀបចំការប្រគំតន្ត្រី ត្រៀមផ្សព្វផ្សាយអាល់ប៊ុមរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


