កីឡា
ក្រៅពីបាល់ទាត់ ព្រះចៅកាតា សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាមួយប្រភេទទៀត
ការប្រកួតដណ្តើមពានរង្វាន់ World Cup ឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅយ៉ាងហ៊ឹកហ៊ាក់ នៅប្រទេសកាតា។

ទម្រាំបានក្លាយជាម្ចាស់ផ្ទះ ព្រះចៅ Tamim bin Hamad Al Thani បានស្វះស្វែងយ៉ាងខ្លាំងដើម្បីនាំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកមួយនេះ មកកាន់តំបន់មជ្ឈិមបូព៌ាជាលើកដំបូង។

ហើយខាងក្រោមនេះគឺជាព័ត៌មានខ្លីៗពាក់ព័ន្ធនឹងព្រះចៅ Tamim bin Hamad Al Thani៖
ព្រះចៅ Tamim bin Hamad Al Thani ទ្រង់ប្រសូតនៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ១៩៨០។ ទ្រង់ជាបុត្រាទី៤ របស់អតីតព្រះចៅ Hamad bin Khalifa Al Thani។ ទ្រង់បានក្លាយជាព្រះចៅកាតា នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ បន្ទាប់ពីព្រះបិតា ដាក់រាជ្យ។

ក្នុងឆ្នាំ២០១៣ ព្រះអង្គ បានក្លាយជាមេដឹកនាំកាន់អំណាចវ័យក្មេងបំផុត ក្នុងចំណោមប្រជាជាតិនៅឈូងសមុទ្រ។
រឿងមួយដែលមានភាពល្បីល្បាញគឺថា ព្រះអង្គជាអ្នកងប់ងុលនឹងកីឡា និងជាអ្នកលើកតម្កើងកីឡាជាទីបំផុត។ ក្រៅពីកីឡាបាល់ទាត់ ទ្រង់ក៏សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាវាយតេន្នីសផងដែរ។

ព្រះអង្គបានជួយផ្សព្វផ្សាយកីឡា ជាផ្នែកមួយនៃគោលបំណងរបស់កាតា ដើម្បីលើកមុខមាត់ក្នុងឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០០៦ កាសែត Al Ahram របស់អេហ្ស៊ីប បានបោះឆ្នោតព្រះអង្គ ជាប់ជាបុគ្គលកីឡាឆ្នើមបំផុតក្នុងពិភពអារ៉ាប់។
ព្រះអង្គបានបង្កើតអង្គការ Qatar Sports Investments និងដឹកនាំក្រុមប្រឹក្សានៃព្រឹត្តិការណ៍កីឡា Asian Games លើកទី១៥ ក្នុងទីក្រុង ដូហា។
ទ្រង់ក៏ជាសមាជិក នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានគណៈកម្មាធិការអូឡាំពិកជាតិផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sheen Services
ចុចអាន៖ កាតា បង្កើតប្រវត្តិសាស្រ្ត World Cup ក្លាយជាក្រុមម្ចាស់ផ្ទះទី១ ដែលចាញ់ទាំង៣ប្រកួត ក្នុងវគ្គចែកពូល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ