KPT+
មកយល់ដឹងកាន់តែច្បាស់ពីមុនអរម៉ូន និងវិធីទប់ទល់
មុនអរម៉ូនគឺជាប្រភេទមុនដែលចាប់ផ្ដើមមានពេលពេញវ័យរួមមាន មុនក្បាលខ្មៅ មុនក្បាលស និងមុនខ្ទុះបង្កការឈឺចាប់ជាដើម។ យោងទៅតាមអ្នកឯកទេសថែរក្សាស្បែកមុខ៣នាក់បានឲ្យដឹងពីចំណុចសំខាន់ៗដែលយើងគួរដឹងពីមុនអរម៉ូនមានដូចជា៖

ការកើតមុនអរម៉ូនគឺបណ្តាលមកពីការប្រែប្រួលនៃអរម៉ូនដែលជំរុញក្រពេញ sebaceous ឲ្យផលិតប្រេងលើស។ អំឡុងពេលនៃការផ្លាស់ប្តូរអរម៉ូនមុនពេលមករដូវប្រេងនៅក្នុងស្បែកឡើងកាន់តែក្រាស់ ក្នុងពេលជាមួយគ្នានោះដែរការកើនឡើងប្រូហ្សេស្តេរ៉ូនបណ្តាលឱ្យមានការរក្សាទឹកដែលធ្វើឱ្យស្រទាប់រន្ធញើសរួមតូច ប្រេងដែលព្យាយាមចូលទៅក្នុងរន្ធស្តើងជាងមុននឹងបង្កើតទៅជាមុនតែម្ដង។ ក្រៅពីកត្តាអរម៉ូន ចំណីអាហារដែលមានជាតិស្ករ និងភាពស្ត្រេសបង្កឲ្យការផលិតខ្លាញ់លើសលប់ក៏ជាសត្រូវរបស់អ្នកដូចគ្នា។

មុនអរម៉ូនចូលចិត្តកើតនៅតាមថ្គាម ចង្ការ ចន្លោះចិញ្ចើម លើទ្រូង លើខ្នង និងគូទផងដែរ។ ចំណែកឯវ័យកើតវិញគឺចាប់ផ្ដើមពីពេលពេញវ័យរហូតដល់អាយុខ្ទង់៥០ឆ្នាំ។ ជាក់ស្ដែងអ្នកមិនអាចបញ្ឈប់ការកកើតបានទេ ប៉ុន្តែអ្នកអាចងាកមកប្រើវិធីសាស្ត្រខាងក្រោមនេះទប់ទល់នឹងវាខ្លះ៖
_ ទទួលទានវីតាមីន B6 មួយអាទិត្យមុនមករដូវ
_ ជៀសវាងបរិភោគអាហារមានជាតិទឹកដោះ
_ ផឹកថ្នាំ ប្រូបាយអូទិច
_ ធ្វើកាលវិភាគពីសកម្មភាពប្រចាំថ្ងៃស្វែងរកកំហុសដែលបង្កឲ្យឡើងមុនដើម្បីបំបាត់ចោល។

ស្រដៀងគ្នានេះដែរ គ្រូពេទ្យផ្ដល់ការណែនាំថាឲ្យប្រើប្រាស់ផលិតផលដែលផ្ទុក benzoyl peroxide, salicylic acid, sulfur, ឬ adapalene ដើម្បីព្យាបាលមុនអរម៉ូន បើនៅតែមិនអាចទប់ទល់រួចនោះ អ្នកគួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតដោយផ្ទាល់ទើបដឹងកាន់តែច្បាស់៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


