Connect with us

កីឡា

លឹម ពិសុទ្ធ ឈ្នះ​ពាន​​កីឡាករ​​ឆ្នើម​​​អាយុ​២២​ឆ្នាំ​ប្រចាំ​​​លីគកំពូល​​​កម្ពុជា​​២០២២

បានផុស

នៅ

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង លឹម ពិសុទ្ធ បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​​អាយុ​ក្រោម​២២​ឆ្នាំ​​ប្រចាំ​ព្រឹត្តិការណ៍​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ រដូវ​កាល​២០២២ បន្ទាប់​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ក្លឹប​ភ្នំពេញ​ក្រោន​ឈ្នះ​​ជើង​ឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​រដូវ​កាល​មុន ក៏​ដូច​ជា​ដើម​រដូវ​កាល លឹម ពិសុទ្ធ​ មិន​បាន​បង្ហាញ​ខ្លួន​បាន​ទៀង​ទាត់​ទេ​ទាំង​​ក្លឹប​ភ្នំពេញ​ក្រោន និង​ជម្រើស​ជាតិ​កម្ពុជា ដោយសារ​មាន​បញ្ហា​របួស។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​របួស​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ជា​ប្រចាំ​ក្នុង​​​រយៈ​ពេល​ចុង​ក្រោយ​នេះ ហើយ​ក៏​រក​បាន​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់​រហូត​បាន​ក្លាយ​ជា​កីឡាករ​ក្នុង​ស្រុក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ (១១​គ្រាប់)។

ឥឡូវ​នេះ លឹម ពិសុទ្ធ បាន​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​ដែល​កំពុង​ហ្វឹក​ហាត់ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​​អាស៊ាន​លំដាប់​ទី​១​គឺ AFF Cup ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ។

លឹម ពិសុទ្ធ និង​ក្រុម​ជម្រើស​ជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី យប់​ថ្ងៃ​ទី​៧ ខែ​ធ្នូ នេះ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ខាង​មុខ។​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម