ជីវិតកម្សាន្ដ
“BORN PINK” របស់ BLACKPINK ជាប់ជាអាល់ប៊ុមល្អបំផុតក្នុងឆ្នាំ ២០២២
អាល់ប៊ុម “BORN PINK” ដែលជាអាល់ប៊ុមទី ២ របស់ក្រុមចម្រៀងនារី BLACKPINK ត្រូវបានជ្រើសរើសជា “អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំ ២០២២” ដោយ Billboard របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ៦ ខែធ្នូ នៅលើប្រព័ន្ធផ្សព្វផ្សាយតន្ត្រីអាមេរិក Billboard បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “អាល់ប៊ុមល្អបំផុតទាំង ៥០ ក្នុងឆ្នាំ ២០២២”។ នៅក្នុងបញ្ជីតារាងនោះអាល់ ប៊ុម “BORN PINK” របស់ BLACKPINK ត្រូវបានបង្ហាញនៅលេខរៀង ៤២ ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម Kpop តែមួយគត់បានចេញផ្សាយក្នុងឆ្នាំ ២០២២ ដែលត្រូវបានជាប់ឈ្មោះក្នុងតារាងនេះ។

ក្នុងនោះ Billboard បានសរសេរថា”ជាមួយនឹងពាក្យសរសើរដែល BLACKPINK បានចេញអាល់ប៊ុម ‘The Album’ ឆ្នាំ ២០២០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមចម្រៀងស្រីល្បីនៅក្នុងពិភពលោក មុខទម្លាក់អាល់ប៊ុមទីពីររបស់ខ្លួន។ បន្ថែពីលើនេះ ផលិតកម្ម YG និងផលិតករ Teddy Parkក៏ដូច ជាសមាជិកទាំង៤ Jennie, Jisoo, Lisa និង Rosé បានទទួលភាពជោគជ័យជាមួយអាល់ប៊ុមទី BORN PINK” ។

Billboard បានបន្តថា “‘BORN PINK’ បានឈរនៅកំពូលតារាងអាល់ប៊ុម Billboard ដោយបញ្ជាក់ថា BLACK PINK ជាតារាដ៏ល្អឥតខ្ចោះ និងភាពជោគជ័យរបស់អាល់ប៊ុមនេះ ដោយបានបង្ហាញតុល្យភាពរវាងភាសអងគ្លេស និងកូរ៉េ។ ជាពិសេសតន្ត្រីប្លែកៗនិងទិដ្ឋភាពថ្មីរបស់ BLACKPINK ក៏ដូចជាការរួមបញ្ចូលផ្សេងៗដូចជា តន្ត្រីបុរាណជាមួយតន្ត្រីសម័យទំនើម ដែលធ្វើឱ្យមានភាពទាក់ទាញ។”

យ៉ាងណាមិញ BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍មិនត្រឹមតែពី Billboard ប៉ុណ្ណោះទេ ដោយពួកគេបានជាប់ចំណាត់ថ្នាក់លេខ ២៥ ក្នុងបញ្ជី “TOP 100 Best Album of the Year” របស់ទស្សនាវដ្ដី Rolling Stone ហើយទទួលបានងារជា “ក្រុមនារីដែលមានស្ទ្រីមច្រើនបំផុតប្រចាំឆ្នាំ” ដោយ Spotify Global ថែទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK ក្លាយជាតារា K-Pop ទីពីរជាប់ឈ្មោះ ‘Entertainer of the Year’ លើទស្សនាវដ្ដី TIME
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


