ជីវិតកម្សាន្ដ
BLACKPINK ក្លាយជាតារា K-Pop ទីពីរជាប់ឈ្មោះ ‘Entertainer of the Year’ លើទស្សនាវដ្ដី TIME
BLACKPINK ជាក្រុម K-pop ទីពីរដែលជាប់ឈ្មោះជា Entertainer of the Year’ដោយទស្សនាវដ្ដី TIME បន្ទាប់ពី BTS ដែលបានគ្រងតំណែងដូចគ្នានេះកាលពីឆ្នាំ ២០១៨ ។

កាលពីថ្ងៃទី ៦ ខែធ្នូ ទស្សនាវដ្ដី TIME បានប្រកាសថា ក្រុមចម្រៀងនារី BLACKPINK ត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូដ និងផ្តល់កិត្តិយសដល់ពួកគេជាអ្នកកម្សាន្តប្រចាំឆ្នាំ ២០២២។ ទាក់ទងនឹងរឿងនេះ BLACKPINK បានចែករំលែកការអរគុណរបស់ពួកគេទៅកាន់អ្នកគាំទ្រថា “ពួកយើងសប្បាយចិត្តបំផុតនៅពេលដែលយើងធ្វើការលើតន្ត្រីរបស់យើង យើងរីករាយគ្រប់ពេល ដូច្នេះយើងទទួលបានលទ្ធផលដ៏អស្ចារ្យជានិច្ច ។


ពួកគេបានបន្តទៀតថា ”យើងជឿជាក់ថាកម្លាំងដ៏អស្ចារ្យរបស់យើងគឺអ្នកគាំទ្ររបស់យើងដែលតែង តែស្រលាញ់ និងគាំទ្រពួកយើងជានិច្ច ហើយយើងខិតខំធ្វើឲ្យអស់ពីសមត្ថភាព ខណៈដែលពួកយើងមានពាក្យអរគុណតែប៉ុណ្ណោះ”។


ទន្ទឹមនឹងនេះ BLACKPINK កំពុងរៀបចំការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក ‘BORN PINK’ នៅក្នុង ប្រទេសផ្សេងៗ រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ដែលបច្ចុប្បន្ននេះពួកគេកំពុងតែសម្តែងនៅទ្វីបអឺរ៉ុបនឹងបន្តការប្រគុំតន្ត្រីនៅ អាស៊ី នឹងអូស្ត្រាលី៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖T.O.P សមាជិក Big Bang នឹងក្លាយជាតារាល្បីដំបូងគេធ្វើដំណើរទៅកាន់ទីអវកាស ឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


