ព័ត៌មានជាតិ
រដ្ឋបាលខេត្តជម្រុញឲ្យមន្ទីរទេសចរណ៍បើកវគ្គខ្លីៗដល់បុគ្គលិកសេវាកម្សាន្តក្នុងក្រុងព្រះសីហនុ
រដ្ឋបាលខេត្តខេត្តព្រះសីហនុ បានជំរុញឲ្យមន្ទីរទេសចរណ៍ខេត្ត បង្កើនការបើកវគ្គខ្លីៗដល់បុគ្គលិកបម្រើការនៅតាម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានា ដើម្បីបានឆ្លងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច និងការផ្ដល់នូវសេវាកម្មបានល្អប្រសើរបន្ថែមទៀត ដល់ខេត្តគោលដៅទេសចរណ៍មួយនេះ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ បានថ្លែងថា មន្ទីរទេសចរណ៍បានស្នើសុំទីតាំងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ដើម្បីឱ្យសិក្ខាកាមបានចុះអនុវត្តជាក់ស្តែង លើជំនាញ បន្ទាប់ពីបានការសិក្សារយៈពេលខ្លីកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា ថ្មីៗកន្លងមកនេះ មកមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ច្រើនគួរឲ្យកត់សម្គាល់ មិនថាលើដីគោក តាមឆ្នេរសមុទ្រ ឬតាមបណ្តាលកោះនោះឡើយ ខណៈថ្នាក់ដឹកខេត្ត និងអ្នកពាក់ព័ន្ធបានរៀបចំកែលំអ សោភណភាព តាមឆ្នេរសមុទ្រ សួនច្បារ ភ្លើងបំភ្លឺផ្លូវ ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយភាពទាក់ទាញភ្ញៀវ ទេសចរផងដែរ ៕
អត្ថបទ ៖ កោះពស់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


