Connect with us

ជីវិតកម្សាន្ដ

អាល់ប៊ុមរបស់ RM មេក្រុម BTS បំបែកប្រវត្តិសាស្ត្រ នៅលើតារាង Billboard 200

បានផុស

នៅ

អាល់ប៊ុមថ្មីរបស់ RM មេក្រុម BTS ទើបតែទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រដោយជាប់ចំណាត់ថ្នាក់លេខ ១៥ នៅលើតារាង Billboard 200 ដែលធ្វើឲ្យលោកក្លាយជាសិល្បករទោលកូរ៉េដំបូងគេ មានអាល់ប៊ុមចំនួន ២ ជាប់ក្នុងតារាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមគេហៈទំព័រកម្សន្ត Soompi រាយការណ៍ថា Billboard បានបញ្ជាក់អាល់ប៊ុមទោល “Indigo” របស់ RM ជាប់ចំណាត់ថ្នាក់លេខ ១៥ នៅលើតារាង Top 200 Popular Albums ដែលជា តារាងនៃអាល់ប៊ុមពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។

ដូច្នោះហើយអាល់ប៊ុម “Indigo” នៅពេលបច្ចុប្បន្ននេះគឺជាអាល់ប៊ុមទោលដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ RM នៅលើ Billboard 200 ដោយបានផ្តួលអាល់ប៊ុម “mono” ដែលជាអាល់ប៊ុម ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៨ (ដែលទទួលបានចំណាត់ថ្នាក់លេខ ២៦ ក្នុងតារាងនេះ) ។

ជាមួយគ្នានេះ RM បានក្លាយជាសិល្បករទោលកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានអាល់ប៊ុម ចំនួនពីរបានបំបែកដោយទទួលបានចំណាត់ថ្នាក់ក្រោម top 30នៃតារាង Billboard 200។ មុនពេល ទទួលសមិទ្ធផលខាង Hanteo Chart បានបញ្ជាក់ថា “Indigo” លក់បានសរុបចំនួន ៦១៩,២៣២ បន្ទះក្នុងសប្តាហ៍ដំបូងនៃការចេញអាល់ប៊ុមនេះផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖លេចធ្លាយ វីដេអូរបស់ Jennie ឱបថើបបុរសម្នាក់យ៉ាងស្និទ្ធស្នាលក្នុងពិធីជប់លៀងមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម