KPT+
ស្គាល់ពីការកំណត់អត្ថន័យជីវិតក្នុងចំណោមក្រុមអ្នកមានពិតប្រាកដ
អ្នកមានលុយពិតប្រាកដ ពួកគេមានរបៀបគិត របៀបធ្វើ និងរបៀបជឿខុសពីអ្នកក្រ។ ពួកគេហ៊ានវិនិយោគតែមិនជឿលើការបន់ផ្សង ពួកគេហ៊ានចុះចាញ់តែមិនព្រមអង្វករនរណា ហើយពួកគេក៏ហ៊ានគោរពមនុស្សទាំំងឡាយដែលនាំមកនូវប្រយោជន៍ដល់ពួកគេ។
ខាងក្រោមនេះ ជាទម្លាប់ដែលក្រុមអ្នកមានលុយច្រើននិយមអនុវត្តដូចៗគ្នា៖
១ ពួកគេចងបណ្ដាញជាមួយមនុស្សជោគជ័យផ្សេងទៀត

អ្នកមានទ្រព្យសម្បត្តិយល់ពីសារៈសំខាន់នៃការរើសមនុស្សល្អៗមានតម្លៃមកនៅជុំវិញខ្លួនពួកគេ ហើយពួកគេចូលចិត្តចំណាយពេលជជែក ជាមួយមនុស្សជោគជ័យផ្សេងទៀត។ ពួកគេផ្ដោតលើភាពជោគជ័យនិងភាពទាក់ទាញ នៃគូសន្ទនា ដូច្នេះប្រសិនអ្នកមិនទាន់មានអ្វីមួយជាលទ្ធផលកុំទៅក្បែរពួកគេល្អជាង។
២ វិនិយោគ
អ្នកមានរកលុយបានបន្ថែមជានិច្ច។ ពួកគេដឹងថា ការវិនិយោគគឺជាគន្លឹះក្នុងការរស់នៅ ក៏ដូចជាបង្កើនហិរញ្ញវត្ថុដើម្បីជួយឲ្យខ្លួនរឹងរឹតតែមានឡើង ខណៈអ្នកក្រ គិតរឿងពឹងពាក់ឬសុំលាភពីអ្នកណាម្នាក់ ឬឈ្នះឆ្នោតតែម្តងក៏យកធ្វើមានបានមិនបាច់ប្រឹង។
៣ រៀនទិតៀនខ្លួនឯង

អ្នកមានទ្រព្យសម្បត្ដិចំណាយពេលវេលាក្នុងការគិតនិងផ្តោតអារម្មណ៍រាល់ថ្ងៃលើផែនការក៏ដូចបរាជ័យនាពេលកន្លងមក។ ពួកគេតែង ចំណាយពេល ៣០ នាទី (ឬច្រើនជាងនេះ) នៅក្នុងទីស្ងាត់ឆ្លុះបញ្ចាំងពីជីវិតនិងគោលដៅរបស់ពួកគេ គិតអំពីសុខភាពនិងទំនាក់ទំនងរបស់ពួកគេពិចារណាលើអាជីពនិងគោលដៅហិរញ្ញវត្ថុរបស់ពួកគេ និងវិភាគកន្លែងដែលពួកគេកំពុងនៅនិងកន្លែងដែលពួកគេចង់ទៅ។
៤ អានសៀវភៅរើសណាស់

អ្នកមានទ្រព្យសម្បត្តិច្រើនតែជាអ្នកចូលចិត្តអាន ប៉ុន្តែគេរើសអ្នកនិពន្ធ។ ពួកគេយល់ដឹងពីសារៈសំខាន់នៃការអប់រំដោយខ្លួនឯងនិងជំរុញខ្លួនឯងឲ្យក្លាយជាមនុស្សប្រសើរជាងមុនតាមគ្រប់មធ្យោបាយ។ តាមពិតប្រសិនបើអ្នកក្រឡេកមើលសៀវភៅដែលរៀបដោយគ្រែរបស់ពួកគេអ្នកនឹងឃើញចំណងជើងទាក់ទងនឹងការកែលម្អខ្លួនឯង។
ខណៈដែល ៨៥ ភាគរយនៃអ្នកមាននៅអាមេរិកទម្លាប់ក្នុងការ អានសៀវភៅកែលំអខ្លួនឯងចំនួន ២ ដងក្នុងមួយខែ ក៏មានតែ ១១ ភាគរយប៉ុណ្ណោះដែលអានសម្រាប់ការកម្សាន្ត បើប្រៀបធៀបនឹងប្រជាជនក្រីក្រ ៧៩ ភាគរយដែលអានរឿងខ្មោចនិងស្នេហា៕
ប្រែសម្រួល សុភា
ប្រភព៖ entrepreneur
ចុចអាន៖ធ្លាប់ចង់ដឹងណាស់ថា អ្វីខ្លះទៅ ដែលលុយទិញមិនបាន?
ចុចអាន៖រឿង ៧ យ៉ាងដែលអ្នកជាឪពុកគួរតែបង្រៀនទៅកាន់កូនប្រុស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


