KPT+
ធ្លាប់ចង់ដឹងណាស់ថា អ្វីខ្លះទៅ ដែលលុយទិញមិនបាន?
ដោយសារតែលុយ អាចទិញអ្វីជាច្រើនឬយកទៅដោះស្រាយបញ្ហាមួយចំនួនធំបាន មនុស្សតែងតែមានគំនិតថា លុយនឹងនាំឲ្យជីវិតសរស់នៅពេញដោយក្ដីសុខ(គិតពេលមិនទាន់មានលុយ)។
ចុះតើអ្វីខ្លះទៅដែលមានលុយច្រើនក៏ដោយ តែនៅតែមិនអាចទិញបាន?
១. ក្ដីស្រឡាញ់

ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់មិនអាចទិញឬទទួលបានដោយសារទឹកប្រាក់នោះទេ។ បើទោះជាក្ដីស្រឡាញ់ខ្លះត្រូវបានយកលុយទៅទាក់ទាញ ប៉ុន្តែវាមិនមែនជាក្ដីស្រឡាញ់បរិសុទ្ធឡើយ។
២. ការគោរព

លុយអាចទិញតំណែង តួនាទីបានគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនអាចទិញការគោរពនិងភាពស្មោះត្រង់ពីមនុស្សផងទាំងពួងនោះឡើយ។ ជួនកាលវាគ្រាន់តែធ្វើឲ្យនរណាម្នាក់គោរពដោយកាយវិការ ឬជារូបភាពខាងក្រៅបែបបំភ័ន្តតែប៉ុណ្ណោះ តែសម្រាប់ការគោរពពិតប្រាកដចេញពីចិត្ត វាពុំមាននោះទេ។
៣. ទំនុកចិត្ត
ការជឿជាក់ទៅលើអ្វីមួយ វាកើតចេញពីអារម្មណ៍ពិតៗដែលពុំចាំបាច់ទាល់តែមានទ្រព្យសម្បត្តិនោះទេ។ បុគ្គលម្នាក់មិនអាចប្រើប្រាស់លុយធ្វើឲ្យនរណាម្នាក់ផ្សេងពេញចិត្ត ឬមានជំនឿចិត្តលើខ្លួនឡើយ ព្រោះភាពជឿជាក់មិនមែនជាសម្ភារដែលលក់លើទីផ្សារ។ ជាពិសេសទំនុកចិត្តចំពោះមនុស្សស្គាល់គ្នាជិតដិត បើវាបាត់បង់ហើយ ទោះមានលុយប៉ុន្មានក៏មិនអាចទាមទារមកវិញបានដែរ។
៤. ចំណេះដឹង
លុយអាចទិញសៀវភៅបានរាប់លានក្បាល ប៉ុន្តែវាមិនអាចទិញចំណេះដឹងបានឡើយសូម្បីតែបន្តិច បើមនុស្សមិនព្រមសិក្សាស្វែងយល់ទទួលវាដោយផ្ទាល់ទេ។ ទោះបីមនុស្សចំណាយលើការសិក្សានៅសាកលវិទ្យាល័យថ្លៃៗក៏ដោយ ហើយមានគ្រូបង្រៀនល្អៗរាប់រយនាក់ក្ដី ប៉ុន្តែចំណេះដឹងទាល់តែបុគ្គលផ្ទាល់រៀនទើបពួកគេមានវា។
៥. បទពិសោធន៍
គ្មាននរណាលើលោកនេះអាចយកលុយទៅទិញបទពិសោធន៍របស់នរណាម្នាក់ទៀតបានឡើយ។ បទពិសោធន៍ជាចំណេះក្រៅសាលា និងគ្មានសញ្ញាប័ត្រ តែជាអ្វីដែលមនុស្សជួបវានៅក្នុងដំណើរជីវិតរបស់ពួកគេ ហើយយើងមិនអាចទិញបទពិសោធន៍អ្នកដទៃមកធ្វើជារបស់ខ្លួនទេ។
៦. សុខភាពល្អ

លុយអាចទិញថ្នាំ និងអាហារបំប៉នបានច្រើនសន្ធឹក ប៉ុន្តែមិនអាចទិញសុខភាពឲ្យល្អបានទេ បើមនុស្សមិនយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងដោយការទទួលទានត្រឹមត្រូវ សម្រាកគ្រប់គ្រាន់ និងការហាត់ប្រាណជាដើម។
៨. ចិត្តសុខសាន្ត
លុយមិនអាចធ្វើឲ្យមានសេចក្តីស្ងប់ក្នុងចិត្តបានឡើយ សូម្បីតែមហាសេដ្ឋីក៏មិនអាចយកលុយមួយផ្នែករបស់ពួកគេទៅទិញសន្តិភាពផ្លូវចិត្តបានដែរ។ ចិត្តដែលសុខក្សាន្តត្រានកើតចេញពីក្ដីស្រឡាញ់ពិត និងការគោរពឲ្យតម្លៃ ហើយពិតជាមិនអាចទៅរួចឡើយដែលប្រើប្រាក់ទៅទិញវាយកមក។
៩. ពេលវេលា
លុយអាចទិញនាឡិកាបាន ប៉ុន្តែមិនអាចទិញពេលវេលាឲ្យត្រឡប់ក្រោយឬឲ្យដើរលឿនតាមប្រាថ្នាបានឡើយ។ ពេលវេលាដែលកន្លងហួសទៅហើយ ពិតជាមិនអាចត្រឡប់វិញទេ ទោះបីចំណាយលុយច្រើនប៉ុណ្ណាសម្រាប់ទិញគឺពិតជាមិនអាចទៅរួចទាល់តែសោះ។
១០. ជីវិត

មាននរណាម្នាក់អាចទិញជីវិតបានទេលើផែនដីនេះ? ចម្លើយ គឺគ្មានទេ! សេចក្ដីស្លាប់គង់នឹងកើតឡើងលើគ្រប់គ្នា គ្មាននរណាអាចចៀសរួចឡើយ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ។ ដល់ពេលនោះ មិនថាមនុស្សមានលុយរាប់លានកោដក៏ដោយ ក៏គ្មានលទ្ធភាពទិញជីវិតឲ្យរស់ឡើងវិញបានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ទំនៀមទម្លាប់ចូលឆ្នាំថ្មីប្លែកៗដែលគេជឿថានាំសំណាងតាមប្រទេសនីមួយៗ
ចុចអាន៖ហេតុផលធំ៧ ដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ