កីឡា
សៀង ចន្ធា ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងដែលគួរតាមដាន AFF Mitsubishi Electric Cup 2022
ចំណុចលេចធ្លោមួយ នៃការប្រកួតអន្តរជាតិធំៗគឺការទន្ទឹងរង់ចាំ នៃតារាវ័យក្មេងដែលនឹងបង្ហាញខ្លួនទៅកាន់ទស្សនិកជនប្រចាំតំបន់ឲ្យកាន់តែទូលំទូលាយ។

ពានរង្វាន់ AFF Championship មានប្រវត្តិដ៏យូរលង់ និងមានមោទកភាពជាដំណាក់កាល ដែលកីឡាករជំនាន់ក្រោយបានរីកដុះដាលជាមួយនឹងកីឡាករដូចជា Nguyen Quang Hai, Pratama Arhan, Ikhsan Fandi និង Kritsada Kaman សុទ្ធតែបានលេចចេញជាតារាដ៏លេចធ្លោក្នុងការប្រកួតកន្លងមក។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ ២០២២ កីឡាករវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ក៏ត្រូវបានវិបសាយផ្លូវការ AFF Mitsubishi Electric Cup ចាត់ទុកជាកីឡាករវ័យក្មេងទាំង ៥ ដែលគួរទស្សនាផងដែរ។
សៀង ចន្ធា ស្ថិតនៅក្នុងចំណោមកីឡាករ Witan Sulaeman (ឥណ្ឌូណេស៊ី), Ilhan Fandi (សិង្ហបុរី), Mukhairi Ajmal (ម៉ាឡេស៊ី) និង Khuat Van Khang (វៀតណាម)។
– Witan Sulaeman (ឥណ្ឌូណេស៊ី)
Witan Sulaeman រីករាយ នឹងការបង្ហាញខ្លួនឆ្នាំ ២០២១ ហើយជាតារាវ័យក្មេងរបស់ឥណ្ឌូណេស៊ីជាច្រើននាក់ក្នុងព្រឹត្តិការណ៍ AFF Championship លើកមុន នៅពេលដែលការបង្ហាញទម្រង់លេងរបស់គេ នៅតំបន់ស្លាបបានជួយឲ្យក្រុម មហាគ្រុឌ ឈានទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី ៦។
គេបានស៊ុតបញ្ចូលទីបាន ១ គ្រាប់ ទល់នឹងឡាវ និងសំខាន់ក្នុងជ័យជម្នះពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើសិង្ហបុរី ហើយកីឡាករវ័យ ២១ ឆ្នាំ ដែលលេងនៅប្រទេសស្លូវ៉ាគី បានត្រលប់ទៅការប្រកួតវិញដោយសម្លឹងរកការជួយប្រទេសរបស់ខ្លួនឲ្យឈ្នះពានរង្វាន់ជាលើកដំបូង។
– សៀង ចន្ធា (កម្ពុជា)
ជាផ្នែកមួយ នៃរលកយុវជនកម្ពុជាដ៏មានទេពកោសល្យ សៀង ចន្ធា ដែលមានអាយុ ២០ ឆ្នាំ បានក្លាយជាតារា នៃក្រុមយុវជនកម្ពុជាជាយូរមកហើយ ហើយឥឡូវនេះបានឈានទៅដល់ការក្លាយជាកីឡាករចាប់ផ្ដើមក្នុងជម្រើសដំបូងដ៏សំខាន់សម្រាប់ក្រុមឈុតធំ។
ជាប់ឈ្មោះក្នុងកីឡាករ ១១ នាក់ ល្អបំផុតក្នុងលីគជាមួយក្រុមក្នុងស្រុករបស់ខ្លួន បឹងកេត ខ្សែប្រយុទ្ធរូបនេះបានចូលក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ ២០២២ ដោយមានទំនុកចិត្ត ហើយទំនងជានឹងដឹកនាំក្រុមគោព្រៃ ប្រជែងកៅអីឡើងជុំបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។
– Ilhan Fandi (សិង្ហបុរី)
ជំនាន់ចុងក្រោយបំផុតចេញពីខ្សែស្រឡាយរបស់បងប្អូនបង្កើត Fandi កីឡាករ Ilhan កំពុងស្វែងរកការដើរតាមគន្លងរបស់បងបងរបស់គេគឺ Irfan និង Ikhsan ក្នុងការបង្កើតខ្លួនគេជាផ្នែកសំខាន់ នៃការបង្កើតប្រវត្តិសាស្ត្ររបស់ប្រទេសសិង្ហបុរី។
ដោយទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីបន្តអាជីពក្លិបរបស់គេ វាច្បាស់ណាស់ថាខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះ គឺជាតារាវ័យក្មេងដែលកំពុងរីកចម្រើនខ្លាំង ហើយគេអាចបញ្ចប់ការចាប់ដៃគូជាមួយបងប្រុសរបស់គេ គឺ Ikhsan នៅតំបន់ប្រយុទ្ធសម្រាប់ក្រុមរហស្សនាម សិង្ហ នេះសម្រាប់ឆ្នាំខាងមុខ។
– Mukhairi Ajmal (ម៉ាឡេស៊ី)
Mukhairi Ajmal មានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ កាលពីខែមុន ប៉ុន្តែកំពុងស្ថិតក្នុងផ្លូវដើម្បីបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតអន្តរជាតិដ៏ធំមួយនៅ AFF Mitsubishi Electric Cup ឆ្នាំ ២០២២ នាពេលខាងមុខ។
ចាប់ផ្ដើមជាខ្សែបម្រើកណ្ដាល ប៉ុន្តែក៏មានសមត្ថភាពក្នុងការលេងជាខ្សែបម្រើស្លាបផងដែរ Mukhairi ត្រូវបានទទួលបានពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតនៅក្នុងប្រទេសកំណើតរបស់ខ្លួន ហើយនឹងសម្លឹងរកការនាំយកនូវការគ្រប់គ្រង និងបញ្ជូនបាល់យ៉ាងរលូនរបស់គេប្រចាំតំបន់ ខណៈដែលម៉ាឡេស៊ី កំពុងដេញតាមការចង់ឈ្នះពានរង្វាន់ AFF Championship ជាលើកទី ២ របស់ពួកគេ។
– Khuat Van Khang (វៀតណាម)
កីឡាករវ័យក្មេងបំផុតក្នុងបញ្ជីនេះនៅអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ Khuat Van Khang កំពុងជំរុញយ៉ាងខ្លាំងដើម្បីទទួលបានតំណែងក្នុងក្រុមរបស់វៀតណាម ក្រោមការបង្វឹកដែលមានទំនោរចង់នាំក្រុមជម្រើសដែលមានបទពិសោធន៍ច្រើន។
បើគ្មានអ្វីប្រែប្រួលទេ ទៅថ្ងៃអនាគត ខ្សែបម្រើប្រយុទ្ធ/ខ្សែប្រយុទ្ធដ៏មានទេពកោសល្យដ៏សម្បើមរូបនេះ អាចនឹងមានឈ្មោះពិតសម្រាប់ខ្លួនគេនៅពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ ២០២២៕
ប្រភព ៖ affmitsubishielectriccup.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


