ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេង២៧ដង គ្មានអ្វីអាចបញ្ឈប់បាន
ប្រទេសរុស្ស៊ី បានបង្ហាញវីដេអូថ្មីនៃមីស៊ីលល្បឿនលឿនជាងសំឡេង២៧ដងឈ្មោះ Avangard ឬគេហៅថា “អាចម៍ផ្កាយ” ដែលបានត្រៀមរួចរាល់សម្រាប់ការប្រយុទ្ធណាមួយ ហើយនេះអាចនិយាយបានថា ជាការគំរាមកំហែងនុយក្លេអ៊ែរមួយទៀតចំពោះប្រទេសលោកខាងលិច។

វីដេអូនេះ បង្ហាញពីអាវុធកំពុងត្រូវបានដំឡើងនៅកន្លែងបាញ់បង្ហោះក្រោមដី ក្នុងតំបន់ Orenburg ភាគនិរតីប្រទេសរុស្ស៊ី ក្បែរព្រំដែនកាហ្សាក់ស្ថាន។
ទីក្រុងមូស្គូអះអាងថា មីស៊ីលដែលហោះលឿនជាងសំឡេងនេះ អាចបាញ់នៅខាងក្រៅបរិយាកាសផែនដី មុនពេលវាយប្រហារលើគោលដៅណាមួយក្នុងពិភពលោក ក្នុងរយៈពេលតិចជាង៣០នាទី។

ដូចប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីផ្សេងទៀតដែរ លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា ប្រទេសលោកខាងលិច គ្មានមធ្យោបាយដើម្បីបញ្ឈប់វាបានទេ។
ការដាក់ពង្រាយមីស៊ីលដែលមានល្បឿន ៣២ ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោងនេះ គឺធ្វើឡើងបន្ទាប់ពីលោក ពូទីន បានបង្ហាញមីស៊ីលនុយក្លេអ៊ែរ Yars ប្រភេទថ្មីនៅក្នុងតំបន់ Kaluga និង Tver។

លោក ពូទីន ធ្លាប់បានអួតអាងថា ការវាយប្រហាររបស់មីស៊ីល Avangard គឺដូចអាចម៍ផ្កាយ និង គ្មានអ្វីអាចរារាំងបាន ពោលគឺមិនអាចបញ្ឈប់ដោយប្រព័ន្ធការពារណាមួយបានឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ភ័យកាន់តែខ្លាំង ពេលលោក ពូទីន ធ្វើដំណើរទៅ បេឡារុស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


