KPT+
ការពិតដ៏ឈឺចាប់ នៅពីក្រោយការរុករកពេជ្រធម្មជាតិ
ពេជ្រគឺត្បូងដែលមនុស្សឲ្យតម្លៃថ្លៃបំផុតក្នុងចំណោមត្បូងដទៃទៀត ក្រៅពីនេះទៀតសោតពេជ្រគឺជាត្បូងតំណាងឲ្យការស្រលាញ់ និងភាពរីករាយជាច្រើនទម្រង់ ។

ផ្ទុយទៅវិញ ត្បូងភ្លឺចិញ្ចាចនេះគឺជាបណ្ដាសារច្រើនជាងពរជ័យចំពោះប្រជាជនដែលរស់នៅតំបន់មានរ៉ែពេជ្រ ។ ខណៈអណ្ដូងរ៉ែផ្ដល់រ៉ែ ពេជ្រ វាថែមទាំងបង្កឲ្យមានសង្គ្រាមស៉ីវិល អំពើហិង្សា ការកេងប្រវ័ញ្ចកម្មករ ការបំផ្លាញបរិស្ថាន និងការរងទុក្ខជាច្រើនទៀតដែលមិនអាចបរិយាយបាន ។

ជាការពិតណាស់ ពេជ្រភាគច្រើនត្រូវរុករកពីប្រទេសក្រីក្រក្នុងទ្វីបអាហ្វ្រិកដូចជា សៀរ៉ាឡេអូន, លីបេរីយ៉ា,អង់ហ្គោឡា, សាធារណរដ្ឋកុងហ្គោ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
ការរុករកពេជ្រធ្វើឲ្យប្រទេសនេះរស់នៅស៊ូទ្រាំនឹងជម្លោះស៉ីវិលយ៉ាងឃោរឃៅ ព្រោះត្បូងពេជ្របង្កើនសង្គ្រាមស៊ីវិលដោយផ្តល់ហិរញ្ញប្បទានដល់យោធា និងកងជីវពលឧទ្ទាម ។ ក្រុមគូប្រជែងក៏ប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទឹកដីសម្បូរដោយពេជ្រ បង្កឲ្យមានការសម្រក់ឈាម សម្លាប់ជីវិតមនុស្សស្លូតត្រង់ ប្រើអំពើហិង្សា ការរំលោភបំពាន ថែមទាំងប្រើប្រាស់កុមារជាកងទ័ពក៏មាន។

អ្នកដឹងទេថាទោះបីពេជ្រជាត្បូងមានតម្លៃ ប៉ុន្តែជារៀងរាល់ថ្ងៃអ្នកជីកពេជ្រផ្ទាល់រកមិនបាន១ដុល្លារផង ចំណែកឯជីវិតវិញក៏មិនមានសុវត្ថិភាពដែរ ជួនកាលស្លាប់ដោយសារសុខភាព ជួនកាលត្រូវគេសម្លាប់ចោលទៅ ។
និយាយពីពលកម្មកុមារវិញក៏រីករាលដាលដូចផ្សិតដែរ ដោយសារតែគេចាត់ទុកកុមារជាពលកម្មថោកនិងងាយស្រួលទើបពួកគេត្រូវបានជួលជាប្រចាំនៅក្នុងឧស្សាហកម្មរ៉ែពេជ្រ ។ ការស្ទង់មតិមួយលើអ្នករុករករ៉ែពេជ្រនៅក្នុងខេត្ត Lunda Norte នៃប្រទេសអង់ហ្គោឡា រកឃើញថា ៤៦ភាគរយ នៃអ្នករុករករ៉ែមានអាយុចន្លោះពី ៥ ទៅ ១៦ ឆ្នាំប៉ុណ្ណោះ ។
លើសពីនេះ អំពើពុករលួយបានធ្វើឱ្យសហគមន៍រ៉ែពេជ្រត្រូវការមូលនិធិយ៉ាងធ្ងន់ធ្ងរសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សូម្បីតែភាពអត់ឃ្លាន អនក្ខរភាព និងការស្លាប់របស់ទារកគឺជារឿងធម្មតាទៅហើយ ។

បញ្ហាចោទគឺ ការធ្វើផែនការ និងបទប្បញ្ញត្តិមិនគ្រប់គ្រាន់ បណ្ដាលឱ្យមានការបំផ្លិចបំផ្លាញបរិស្ថាននៅទូទាំងទ្វីបអាហ្រ្វិក និងផ្នែកផ្សេងទៀតនៃពិភពលោក។
ការជីកយករ៉ែពេជ្រដោយគ្មានការទទួលខុសត្រូវបង្កឱ្យមានសំណឹកដី ការកាប់បំផ្លាញព្រៃឈើ និងបង្ខំប្រជាជនក្នុងតំបន់ឱ្យផ្លាស់ប្តូរទីលំនៅ។ ក្នុងករណីធ្ងន់ធ្ងរមួយចំនួន ការជីកយករ៉ែពេជ្រអាចបណ្តាលឱ្យប្រព័ន្ធអេកូឡូស៊ីទាំងមូលដួលរលំដូចជា អ្នកជីករ៉ែពេជ្រនៅស្រុក Kono ភាគខាងកើតប្រទេសសៀរ៉ាឡេអូនបន្សល់ទុករណ្តៅជីករ៉ែរាប់ពាន់ដែលបោះបង់ចោល សត្វព្រៃរលាយបាត់ ដីបាក់ស្រុត ហើយដីសម្រាប់ធ្វើកសិកម្មប្រែក្លាយជាទេសភាពព្រះច័ន្ទដ៏ស្ងាត់ជ្រងំ បូករួមទាំងរណ្តៅដក់ទឹកបង្កើតជាទីជម្រកមូសផងដែរ ។

យ៉ាងណាក្ដីនៅឆ្នាំ២០០៣ គេធ្វើការបង្កើតដំណើរការ Kimberley ឡើងដើម្បីការពារ “ជម្លោះពេជ្រ” ពីការចូលទៅក្នុងទីផ្សារពេជ្រ ។ ដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីធានាថាការទិញពេជ្រពីប្រភពដែលគ្មានប៉ះពាល់ជីវិតមនុស្ស ត្រឹមត្រូវនិងសុច្ចរិតពិតប្រាកដមែន ។ ជាអកុសល “ដំណើរការ Kimberley” មិនទទួលជោគជ័យឡើយ ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក
ចុចអាន៖ ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


