កីឡា
អាហ្សង់ទីន គ្រោងបោះពុម្ពរូប Messi លើក្រដាសប្រាក់ធំជាងគេរបស់ប្រទេស
បន្ទាប់ពីទទួលជ័យជម្នះដ៏ត្រចះត្រចង់ នាំមកនូវភាពរុងរឿងដល់ប្រទេសជាតិ ធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន កំពុងពិចារណាបោះពុម្ពរូបរបស់ Lionel Messi នៅលើក្រដាសប្រាក់ធំជាងគេ ដើម្បីសម្ដែងការអរគុណដល់កីឡាករឆ្នើមរូបនេះ។

យោងតាមសារព័ត៌មានក្នុងស្រុក ក្រោយពេល អាហ្សង់ទីន ដណ្ដើមបានពានមាស World Cup 2022 ធនាគារកណ្តាលនៃប្រទេសបានបើកកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងការដឹងគុណចំពោះការរួមចំណែក និងសមិទ្ធិផលរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបាននាំយកភាពរុងរឿងជូនមាតុភូមិ។ ជាពិសេស ធនាគារគ្រោងនឹងបោះពុម្ពរូបរបស់ Lionel Messi នៅលើក្រដាសប្រាក់ធំជាងគេ នៅក្នុងប្រទេសអាហ្សង់ទីន ដែលមានតម្លៃ ១០០០ ប៉េសូ (ស្មើនឹង ៥០ ដុល្លារ) ហើយក្រដាសប្រាក់នេះ ពួកគេមានបំណងបោះពុម្ពដោយផ្នែកខាងមុខដាក់រូប Lionel Messi និងផ្នែកខាងក្រោយដាក់រូបរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ។


ដោយឡែកចំពោះឥស្សរជនដ៏មានឥទ្ធិពលទាំងពីររូបគឺទេសាភិបាលនៃធនាគាររដ្ឋអាហ្សង់ទីន លោក Lisandro Cleri និងប្រធានធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន លោក Eduardo Hecker បានសម្តែងការគាំទ្ររបស់ពួកគេចំពោះសំណើនេះ ខណៈប្រជាជនអាហ្សង់ទីនភាគច្រើនក៏យល់ស្របនឹងសំណើរបស់ធនាគារកណ្ដាលដូចគ្នា។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាចេតនាមួយប៉ុណ្ណោះ នៅមិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយនោះទេ ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាមួយចំនួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គួឱ្យសរសើរ! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


