Connect with us

ជីវិតកម្សាន្ដ

Taeyang សមាជិក Big Bang នឹងផ្លាស់ទៅផលិតកម្ម The Black Label

បានផុស

នៅ

យោងទៅតាមសេចក្តីថ្លែងការណ៍របស់ផលិតកម្ម YG Entertainment បានប្រកាសនៅថ្ងៃនេះថា ” Taeyang សមាជិក Big Bang នឹងក្លាយជាសិល្បករម្នាក់នៅក្នុងក្រុមហ៊ុន The Black Label ដែលជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ YG” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីធ្វើការជាមួយគ្នារវាងផលិតករ និងសិល្បករអស់រយៈពេលជាយូរមកផលិតករ Teddy និងសិល្បករ Taeyang កំពុងចាប់ផ្តើមថ្មីនៅ THEBLACKLABEL ដោយផ្អែកលើការជឿជាក់លើតន្ត្រីរបស់ពួកគេ។

ជាមួយគ្នានេះ YG Entertainment ក៏​បាន​ចែករំលែក​ព័ត៌មាន​នេះ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “វាមិនមានអ្វីផ្លាស់ប្តូរទេដែលថា Taeyang ជាសមាជិកគ្រួសារ YG និងជាសមាជិកក្រុម Big Bang ។ យើងដឹងថាមនុស្សជាច្រើនកំពុងរង់ចាំសកម្មភាពរបស់ Big Bang ដូច្នេះយើងកំពុងខិតខំប្រឹងប្រែង សម្រាប់រឿងនេះ ហើយយើងនឹងនៅជាមួយគ្នា” ។ .

ទន្ទឹមនឹងនេះដែរ The Black Label បានក្លាយជាផលិកម្មឯករាជ្យនៅឆ្នាំ ២០២០ ប៉ុន្តែ YG Entertainment នៅតែកាន់កាប់ភាគហ៊ុនប្រហែល ៣០ភាគរយ ហើយបច្ចុប្បន្ននេះមានសិល្បៈ ល្បីៗជាច្រើនស្ថិតនៅក្រោមការគ្រប់គ្រង់ផលិកម្មនេះដូចជា Jeon So Mi ជាដើម៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jin បង្ហាញរូបភាពលើកដំបូង ក្នុងនាមជាទាហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម