កីឡា
តោះ! មកមើលប្រវត្តិជួបគ្នាទាំង ៨ លើក រវាង កម្ពុជា ជាមួយ ព្រុយណេ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួល ក្រុមជម្រើសជាតិព្រុយណេ នាល្ងាចថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា មានប្រៀបជាងព្រុយណេ ច្រើន ដ្បិតបានយកឈ្នះច្រើនជាង។

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ព្រុយណេ គឺធ្លាប់ជួបគ្នាចំនួន ៨ ដង គិតចាប់តាំងពីឆ្នាំ ១៩៩៧ ហើយជាលទ្ធផល កម្ពុជា បានយកឈ្នះ ៥ ដង និងស្មើគ្នា ២ ដង ខណៈព្រុយណេ ឈ្នះតែម្ដងគត់។

វាត្រូវបានចាត់ទុកថាមានរយៈពេល ២០ ឆ្នាំគត់ ដែល ព្រុយណេ យកឈ្នះ កម្ពុជា ជាលើកចុងក្រោយ ដែលកាលនោះប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ានដូចគ្នានេះ ជាមួយលទ្ធផលមិនគួរឲ្យជឿ។ ក្រៅពីនេះ កម្ពុជា ហាក់មានប្រៀបជាង ជាពិសេសនាប៉ុន្មានឆ្នាំចុងក្រោយ ដោយអាចយកឈ្នះដោយងាយស្រួល នៅពេលដែល ២ លើកចុងក្រោយប្រកួតនៅ កម្ពុជា។
ខាងក្រោមគឺលទ្ធផល នៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ ៖
-០៥ តុលា ១៩៩៧ ៖ កម្ពុជា ៤-០ ព្រុយណេ (SEA Games គ្រានោះគេយកឈុតធំប្រកួត)
-០២ សីហា ១៩៩៩ ៖ ព្រុយណេ ៣-៣ កម្ពុជា (SEA Games គ្រានោះគេយកឈុតធំប្រកួត)
-១៦ វិច្ឆិកា ២០០៦ ៖ ព្រុយណេ ១-១ កម្ពុជា (AFF Cup – វគ្គជម្រុះ)
-២៥ តុលា ២០០៨ ៖ កម្ពុជា ២-១ ព្រុយណេ (AFF Cup – វគ្គជម្រុះ)
-០៩ តុលា ២០១២ ៖ ព្រុយណេ ៣-២ កម្ពុជា (AFF Cup – វគ្គជម្រុះ)
-២០ តុលា ២០១៤ ៖ កម្ពុជា ១-០ ព្រុយណេ (AFF Cup – វគ្គជម្រុះ)
-០៣ វិច្ឆិកា ២០១៥ ៖ កម្ពុជា ៦-១ ព្រុយណេ (មិត្តភាព)
-១៨ តុលា ២០១៦ ៖ កម្ពុជា ៣-០ ព្រុយណេ (AFF Cup – វគ្គជម្រុះ)
សូមបញ្ជាក់ជាថ្មីថា ការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ ធ្វើឡើងនាវេលាម៉ោង ៥ និង ០០ នាទីល្ងាច ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន