Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទាយថា ឆ្នាំក្រោយ លោកខាងលិចនឹងផ្ទុះសង្គ្រាម ហើយ Elon Musk ក្លាយជាប្រធានាធិបតីអាមេរិក (មានវីដេអូ)

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាអ្នកស្មោះត្រង់នឹងលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលការងារថ្មីក្នុងសប្តាហ៍នេះ ហើយពេលនេះ គាត់បានទស្សន៍ទាយអំពីសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក ដែលនឹងនាំឲ្យលោក Elon Musk ក្លាយជាប្រធានាធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev

លោក Medvedev គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោកពូទីន។ គាត់ធ្លាប់បម្រើការជាប្រធានាធិបតីរយៈពេលបួនឆ្នាំ ដែលកាលនោះលោកពូទីន កាន់តំណែងជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន គាត់ទទួលបានការងារថ្មីជាអនុប្រធានរបស់លោកពូទីន នៅក្នុងស្ថាប័នដែលត្រួតពិនិត្យឧស្សាហកម្មយោធា។

នៅក្នុងបញ្ជីនៃការទស្សន៍ទាយសម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយលើគណនី Telegram និង Twitter ផ្ទាល់ខ្លួន គាត់ក៏បានទស្សន៍ទាយផងដែរថា ចក្រភពអង់គ្លេសនឹងចូលរួមជាមួយសហភាពអឺរ៉ុបឡើងវិញ ដែលនឹងធ្វើឲ្យដួលរលំ។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក លោក Medvedev បានបង្ហាញខ្លួនឯងថាជាមេធំ និងចាត់ទុកជនជាតិអ៊ុយក្រែនថាជា “សត្វកន្លាត”។

កាល​ពី​សប្តាហ៍​មុន គាត់​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ចនៅ​បរទេស​ដ៏​កម្រ​មួយ​ទៅ​ប្រទេស​ចិន ដោយ​​ពិភាក្សា​អំពី​គោល​នយោបាយ​ការ​បរទេស​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីនពីង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Medvedev ៖ រុស្ស៊ី នឹងធ្វើគ្រប់យ៉ាងការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម