Connect with us

កីឡា

កីឡាករ​​ខ្មែរ​​​៧​​នាក់​​ធ្លាប់​​ស៊ុត​​ចូល​​ព្រុយណេ​ ​នៅ​តែ​ សុខផេង​ និង​ វិសាល​ ប៉ះ​ស្អែក​ជា​ថ្មី​

បានផុស

នៅ

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ព្រុយណេ ​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​ជា​ច្រើន​លើក​ទាំង​ពាន​រង្វាន់​ AFF Championship, ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ការ​ប្រកួត​កម្រិត​យុវជន និង​មិត្តភាព​អន្តរជាតិ ហើយ​ក៏​មាន​កីឡាករ​ខ្មែរ​ជា​ច្រើន​រូប​រក​បាន​គ្រាប់​បាល់​លើ​ព្រុយណេ។

កែវ សុខផេង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះ​សូម​បង្ហាញ​កីឡាករ​កម្ពុជា​៧​រូប​​ដែល​ធ្លាប់​ស៊ុត​ចូល​ព្រុយណេ សម្រាប់​ឈុតធំ ក្នុង​ជំនួប​ពាន​រង្វាន់ និង​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ។ កីឡាករ​ទាំង​៧​រូប​នោះ​​រក​បាន​១៥​គ្រាប់​គឺ ប្រាក់ មុន្នីឧត្តម ៥​គ្រាប់, កែវ សុខផេង ៣​គ្រាប់, សំអែល ណាសា ២​គ្រាប់, ឃីម បូរី ២​គ្រាប់, ឈិន ឈឿន ១​គ្រាប់​, វ៉ា ឃ្វីនទីន ១គ្រាប់ និង សឿយ វិសាល ១គ្រាប់។

​កីឡាករ​កម្ពុជា​​ដែល​ធ្លាប់​រក​បាន​គ្រាប់​បាល់​លើ​ព្រុយណេ​កន្លង​មក​​មាន​តែ​២​រូប​ប៉ុណ្ណោះ​ដែល​​នឹង​អាច​​លេង​ទល់​នឹង​ព្រុយណេ នា​ថ្ងៃ​ស្អែក​នេះគឺ ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង​ខ្សែ​ការពារ សឿយ វិសាល។

សឿយ វិសាល

ខាងក្រោម​ជា​​ប្រវត្តិ​ជួប​គ្នា​​សម្រាប់​ឈុត​ធំ

  • -១៦ វិច្ឆិកា ២០០៦ ៖ ព្រុយ​ណេ ១-១ កម្ពុជា ក្នុង​ពាន AFF Cup វគ្គ​ជម្រុះ (សំអែល ណាសា១គ្រាប់)។
  • -២៥ តុលា ២០០៨ ៖ កម្ពុជា ២-១ ព្រុយ​ណេ ក្នុង​ពាន AFF Cup  វគ្គ​ជម្រុះ (សំអែល ណាសា១គ្រាប់ និង ឃីម បុរី ១​គ្រាប់)
  • -០៩ តុលា ២០១២ ៖ ព្រុយ​ណេ ៣-២ កម្ពុជា ក្នុង​ពាន AFF Cup  វគ្គ​ជម្រុះ (ប្រាក់ មុន្នីឧត្តម១គ្រាប់ និង ឃីម បូរី១គ្រាប់)។
  • -២០ តុលា ២០១៤ ៖ កម្ពុជា ១-០ ព្រុយ​ណេ ​ក្នុង​ពាន AFF Cup  វគ្គ​ជម្រុះ (ឈិន ឈឿន ១គ្រាប់)។
  • -០៣ វិច្ឆិកា ២០១៥ ៖ កម្ពុជា ៦-១ ព្រុយ​ណេ សម្រាប់មិត្តភាព (ប្រាក់ មុន្នីឧត្តម ២​គ្រាប់ វ៉ា ឃ្វីនទីន១​គ្រាប់, កែវ សុខផេង ២គ្រាប់ និង​ សឿយ វិសាល ១​គ្រាប់)។  
  • -១៨ តុលា ២០១៦ ៖ កម្ពុជា ៣-០ ព្រុយ​ណេ ក្នុង​ពាន AFF Cup វគ្គ​ជម្រុះ (ប្រាក់ មុន្នីឧត្តម ២​គ្រាប់ និង កែវ សុខផេង១គ្រាប់)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម