Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជួប​សម្តែង​ការគួរសម​

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឲ្យ​អ្នកលេង​បណ្ដាញសង្គម​ជួបសម្ដែង​ការគួរសម នេះ​បើតាម​ការឲ្យដឹង​ពី​ឯកឧត្ដម​ អ៊ាង សុផល្លែត​ ជំនួយការផ្ទាល់​របស់​សម្ដេចតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​អ៊ាង សុផល្លែត​ បានឲ្យដឹងនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាពថា ​ ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការសាងសង់​អគារ​សន្តិភាព ព្រមទាំង​ដំណើរការ​ដឹកនាំ​កិច្ច ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​បូព៌ា នៅ​វិមាន​សន្តិភាព​នេះ​កាលពី​ឆ្នាំ​២០១២ ដែល​កម្ពុជា ជា​ប្រធាន​អាស៊ាន។

ក្រៅពី​ការ​រំលឹក​ពី​ប្រវត្តិ​វិមាន​សន្តិភាព​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូស​រំលេច​ពី​ភាពលេច​ធ្លោ​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​អាណត្តិ​ទី​៦ ផងដែរ​។ ភាព​លេច​ធ្លោ​ដែល​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​លើកឡើង​រួមមាន ១-​ការរក្សាបាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​, ២-​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ បានល្អ​ប្រកបដោយ​សេរី យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា​, ៣-​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ល្អ​តាមរយៈ​វិធាន​សុខាភិបាល និង​ការចាក់​ស្រោច​វ៉ាក់សាំង តាមរយៈ​យុទ្ធសាស្ត្រ​ផ្កា​រីក និង​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង​, ៤-​ការគ្រប់គ្រង​សេដ្ឋកិច្ច​បានល្អ​ប្រសើរ​ជម្នះ​នឹង​វិបត្តិ​កូ​វីដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​, ៥-​ការអនុវត្តន៍​នយោបាយ​ការបរទេស​ឈរលើ​ភាព​ឯករាជ្យ ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​៦-​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ឆ្នាំ​២០២២​នេះ ប្រកបដោយ​ភាពជោគជ័យ​។

បន្ទាប់ពី​ជំនួប​សម្តែង​ការគួរសម​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​រៀបចំ​អាហារ​សាមគ្គី​ជាមួយ​ក្រុមអ្នកលេង​បណ្តាញ​សង្គម​ទាំង​២៦​រូប ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម