កីឡា
គ្រូរបស់ថៃ ថា លោក Honda មានការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ច្បាស់លាស់
គ្រូបង្វឹក នៃក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Mano Polking បានលើកសរសើរ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាថា មានការដឹកនាំច្បាស់លាស់ ខណៈត្រូវតតាំងគ្នានៅល្ងាចនេះ។

លោកនិយាយដូច្នេះ ដោយសារឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន មុនការប្រកួតមកដល់ ដែលត្រូវបានសួរនាំអំពីការដឹកនាំរបស់ លោក Honda ដែលជាអ្នកចាត់ការទូទៅក្រុមកម្ពុជា និងជាអតីតតារាបាល់ទាត់ល្បីរបស់ជប៉ុន ខណៈគ្រូរបស់ថៃរូបនេះក៏បានលើកសរសើរថា លោក Honda មានវិធីសាស្ត្រល្អក្នុងការដឹកនាំ។

លោក Mano Polking បាននិយាយដូច្នេះថា “សម្រាប់ខ្ញុំ Honda គឺជាគ្រូបង្វឹកដ៏ល្អ និងមានវិធីសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងក្រុមកម្ពុជា។ ដូច្នេះហើយ គាត់បានធ្វើវាជាមួយក្រុមនេះអស់ជាច្រើនឆ្នាំមកហើយ។ ហើយយើងបានជួបគ្នានៅស៊ីហ្គេម បន្ទាប់មកបានមកជួបគ្នាក្នុងពាននេះ”។

លោកបានបន្តថា “សម្រាប់យើងវាមិនមែនជាបញ្ហាទេ។ ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបានទេ។ យើងមានទំនុកចិត្តថា យើងនឹងឈ្នះ ហើយឆ្លងផុតវគ្គចែកពូល”។

គួររំលឹកដែរថា បើនិយាយពីការជួបគ្នា លោកទាំងពីរធ្លាប់ជួបគ្នាពេលដឹកនាំឈុត U-23 ប្រកួតស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២១ (លើកមកប្រកួតឆ្នាំ ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភា ហើយលទ្ធផលពេលនោះ U-23 ថៃ បានយកឈ្នះ U-23 កម្ពុជា ដល់ទៅ ៥-០ ក្នុងប្រកួតទី ៤ ប្រចាំពូល។
ចាំមើលថា តើ នាវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Thammasat Stadium ទីក្រុងបាងកក លោក Mano Polking អាចដឹកនាំក្រុមឈុតធំឈ្នះ លោក Honda ដែរឬទេ? យើងមានតែរង់ចាំមើលទាំងអស់គ្នាតាមរយៈការផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ BTV News៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់