សន្តិសុខសង្គម
ផ្ទុះអាវុធ២គ្រាប់របួសក្មេងប្រុសស្រី៦នាក់ ខណៈជនសង្ស័យឃាត់ខ្លួនភា្លមៗ
ជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់ បានផ្ទុះអាវុធ២គ្រាប់ បណ្ដាលឲ្យជនរងរគ្រោះជាក្មេងប្រុសស្រីចំនួន៦នាក់រងរបួសធ្ងន់ស្រាល ខណៈពលរដ្ឋលើកឡើងថា ដោយសារជនសង្ស័យខឹងប្រើក្មេងទិញថ្នាំញៀនឲ្យខ្លួនមិនបាន ទើបមានការផ្ទុះអាវុធបែបនេះ។
ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានជនសង្ស័យជាខ្មាញ់កាំភ្លើងពីរនាក់ បានបាញ់១គ្រាប់បណ្តាលឲ្យត្រូវក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ចំជើងម្ខាងចំភ្លៅបៀមក្បាលគ្រាប់ជាប់ ខណៈនោះជនរងគ្រោះក៏បានដើរមកផ្ទះដោយមិនបានប្រាប់ឪពុកម្ដាយ និងបងប្អូននោះទេ ដោយទៅសំងំឆ្កឹះក្បាលគ្រាប់ដែលជាប់នៅនឹងភ្លៅដោយខ្លួនឯង តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញក៏បានធ្វើការសួរនាំ ស្រាប់តែជនរងគ្រោះបានប្រាប់មានជនមិនស្គាល់មុខពីរនាក់បាញ់ប្រហារមកលើរូបគាត់ ដោយមិនប្រាប់ពីមូលហេតុ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅចំណុចទីតាំងកើតហេតុខាងលើផងដែរ។
បើតាមសម្ដីស្ត្រីម្នាក់ដែលត្រូវជាម្ដាយក្មេងប្រុសដែរមានអាយុ១៨ម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់នោះបានធ្វើដំណើរដោយស្មើជើង បានមកប្រើកូនប្រុសគាត់ឲ្យទៅទិញថ្នាំញៀនឲ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតប តទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញដោយជនសង្ស័យខឹងបានដកកាំភ្លើងបាញ់ភ្ជុចដី១គ្រាប់បណ្ដាលឲ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការភ្លាមៗ ពេលនោះប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់ប៉ុស្តិ៍នគរបាលដែរ។ ពលរដ្ឋបានបន្ថែមថា អ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ ពេលប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់កំពុងផ្អើលឈូឆនៅប៉ុស្តិ៍នគរបាល បែជាឃើញបុរសមួយក្រុមកំពុងនាំគ្នាលេងល្បែងស៊ីសងបៀរ ធ្វើព្រងើយនៅក្នុងសាលាសង្កាត់គោករការ ខណះប៉ុស្តិ៍នគរបាល និងសាលាសង្កាត់នៅជាប់គ្នា។
បច្ចុប្បន្នជនសង្ស័យជាខ្មាន់កាំភ្លើងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ